Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ត្រៀម​ទឹកប្រាក់ 44 ​លាន​ផោន ដើម្បី​ចុះ​ហត្ថលេខា​លើ Matheus Nunes

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​លើ Matheus Nunes ហើយ​កំពុង​ពិចារណា​ត្រៀម​ដាក់​ដេញ​ថ្លៃ​ជា​ទឹកប្រាក់ 44 លានផោន​សម្រាប់​ខ្សែបម្រើ​របស់​ក្លឹប Wolverhampton Wanderers រូប​នេះ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Matheus Nunes ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Anfield ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ​កន្លង​ទៅ ប៉ុន្តែ​ក្រុម​របស់​លោក Jurgen Klopp បាន​សម្រេច​ចិត្ត​មិន​ចំណាយ​ប្រាក់​ច្រើន​លើ​ការ​ចុះ​ហត្ថលេខា​កីឡាករ​ចំណូល​ថ្មី​នៅ​ពេល​នោះ។

Matheus Nunes បាន​ចាប់​ផ្ដើម​សាកល្បង​បទពិសោធន៍​ថ្មី​នៅ Premier League ដោយ​ផ្ទេរ​ពី​ក្លឹប​ក្នុង​ស្រុក Sporting CP ដោយ​ក្លឹប Wolverhampton បាន​ចំណាយ​ប្រាក់​​ផ្ទេរ 45 លានអឺរ៉ូ។ Nunes បង្ហាញ​ខ្លួន 14 ប្រកួត​នៅ Premier League រដូវកាល​នេះ ហើយ​បច្ចុប្បន្ន​គាត់​មាន​កុងត្រា​ជាមួយ Wolverhampton រហូត​ដល់​ឆ្នាំ 2027។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យោងតាម​របាយការណ៍​ពី The Telegraph បាន​អះអាង​ថា ទម្រង់​លេង​ដ៏​អាក្រក់​របស់ Wolverhampton រដូវកាល​នេះ អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​លេង​នៅ Championship។ ទន្ទឹម​នឹង​នេះ​ដែរ Matheus Nunes ត្រូវ​បាន​គេ​គិត​ថា នឹង​មិន​បន្ត​នៅ​ជាមួយ Wolverhampton ទៀត​ឡើយ។

របាយ​ការណ៍​ដដែល​នេះ​ដែរ​​បាន​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​ពិសេស​មួយ​រវាង ​Wolverhampton និង Matheus Nunes គឺ​គាត់​អាច​ផ្លាស់​ទៅ​ក្លឹប​មួយ​ផ្សេង​ទៀត​នៅ Premier League នៅ​ពេល​ដែល​ក្លឹប​របស់​ខ្លួន​ធ្លាក់​ចេញ​ពី​លីគ​កំពូល។ ដូច្នេះ Liverpool អាច​​នឹង​​បញ្ចប់​ការ​ផ្ទេរ​តារា​ឆ្នើម​រូប​នេះ​ក្នុង​តម្លៃ 44 លាន​ផោន នៅ​ជាមួយ Wolves ប៉ុន្តែ​ត្រូវ​រងចាំ​រហូត​ដល់​ចប់​រដូវកាល។

ប្រភព: Sportsmole

Trending

Exit mobile version