បាល់ទាត់អន្តរជាតិ
Barcelona គ្មានលទ្ធភាពផ្ទេរ Bernardo Silva ពេលនេះ Real Madrid ត្រៀមចូលចែចូវវិញម្ដង
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើខ្សែបម្រើប្រយុទ្ធ Bernardo Silva របស់ក្លឹប Manchester City សម្រាប់ការផ្ទេរនាខែមករានេះ។ យ៉ាងណាមិញចាប់តាំងពីផ្លាស់ទៅកីឡដ្ឋាន Etihad កាលពីឆ្នាំ 2017 មក Bernardo Silva បានរួមចំណែកស៊ុតបញ្ចូលទីបាន 50 គ្រាប់ និង Assists បាន 56 ដង ក្នុងការបង្ហាញខ្លួន 276 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅកន្លងទៅ មានការអះអាងជាច្រើនអំពីកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ដែលលើកឡើងថា គាត់នឹងចាកចេញពីទឹកដីអង់គ្លេសដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។
បន្តពីនោះមកក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នឹងធ្វើការផ្ទេរ Bernardo Silva។ ផ្ទុយមកវិញនៅពេលថ្មីៗនេះ ប្រធានក្លឹបលោក Joan Laporta បានលើកឡើងថា ក្លឹបរបស់លោកមិនមានគម្រោងចំណាយប្រាក់ដើម្បីចុះហត្ថលេខាលើ Bernardo Silva ឡើយ។
ទន្ទឹមនឹងនេះដែររបាយការណ៍ពី Sport បានបង្ហាញថា ក្លឹប Real Madrid នឹងធ្វើការពិចារណាផ្ទេរសម្រាប់កីឡាករវ័យ 28 ឆ្នាំរូបនេះ។ ក្លឹបម្ចាស់ជើងឯកនៅ La Liga មួយនេះត្រូវបានគេគិតថា នឹងសុខចិត្តចំណាយប្រាក់ខ្ទង់ 80 លានផោន ដើម្បីបញ្ចប់ការផ្ទេរនាពេលឆាប់ៗខាងមុខនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Jurgen Klopp អាចនឹងត្រឡប់ទៅអតីតក្លឹបចាស់មួយនេះវិញ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Michael Owen អះអាងថា រវាង Real Madrid និង Bayern Munich នឹងមានមួយក្រុម ដែលឈ្នះពាន UCL រដូវកាលនេះ!!!