បាល់ទាត់អន្តរជាតិ
លេចលឺដំណឹងថា Arsenal កំពុងចរចាខ្ចីជើង Eden Hazard?
អតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Eden Hazard អាចនឹងត្រឡប់មកកាន់ជីវិតនៅ Premier League វិញ ខណៈដែល Arsenal ត្រូវបានគេរាយការណ៍ថា កំពុងចង់ចុះហត្ថលេខាលើកីឡាកររូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ (យោងតាម Todofichajes)។
ប្រសិនបើ Eden Hazard ផ្ទេរទៅកាន់ទឹកដី Premier League វិញនៅខែមករានេះ មានន័យថា គាត់ខ្ចីជើងពាក់កណ្ដាលរដូវកាលជាមួយ Arsenal។ ដូចគ្នានេះដែរ បើទម្រង់លេងរបស់ Eden Hazard ល្អប្រសើរឡើងវិញ ប្រហែលជាក្លឹបកាំភ្លើងធំនឹងអាចសម្រេចចិត្តទិញផ្ដាច់កុងត្រារបស់គាត់ពី Real Madrid តែម្ដង។
គួររំលឹកផងដែរថា Eden Hazard ធ្លាប់ឈានដល់ចំណុចកំពូលនៃទម្រង់លេងរបស់ខ្លួនពេលដែលគាត់នៅជាកីឡាកររបស់ក្លឹបតោខៀវ Chelsea។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ ធ្លាប់ត្រូវបានគេលើកឡើងថា នឹងក្លាយជាអ្នកស្នងតំណែងរបស់តារាឆ្នើម Lionel Messi ថែមទៀតផង។ ក្នុងរយៈពេល 7 រដូវកាលនៅក្លឹបតោខៀវ Chelsea ខ្សែប្រយុទ្ធ Eden Hazard ស៊ុតបញ្ចូលទីបានសរុប 110 គ្រាប់ ក្នុងការបង្ហាញខ្លួន 352 ប្រកួត។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង