Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ត្រៀម​ផ្តល់​កុងត្រា​ថ្មី​ដល់​ខ្សែបម្រើ​វ័យ 32 ឆ្នាំ​របស់​ខ្លួន

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ផ្តល់​កុងត្រា​ថ្មី​ដល់​ខ្សែបម្រើ​ចាស់​វស្សា​របស់​ខ្លួន Jorginho នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2024។ ដំបូង​ឡើយ Arsenal មិន​មាន​គម្រោង​រក្សា​ទុក Jorginho នោះ​ទេ ដោយ​ពួក​គេ​នឹង​ឲ្យ​គាត់​ចាកចេញ​ពេល​កុងត្រា​ផុត​កំណត់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វីៗ​បាន​ប្រែប្រួល​វិញ បន្ទាប់​ពី​របួស​ជង្គង់​ធ្ងន់ធ្ងរ​របស់ Mohamed Elneny ដែល​ធ្វើ​ឲ្យ Jorginho ក្លាយ​ជា​ចំណែក​មួយ​សំខាន់​របស់​ក្រុម និង​តែងតែ​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​របស់ Arsenal នៅ​រដូវកាល​នេះ។ កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​មិន​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​ច្រើន​នោះ​ទេ ប៉ុន្តែ​ទម្រង់​លេង​របស់​គាត់ នៅ​តំបន់​បម្រើ​កណ្ដាល​ពិត​ជា​ទទួល​បាន​ការ​កោត​សរសើរ​ជា​ខ្លាំង។

ក្នុង​ការ​បង្ហាញ​ខ្លួន 35 ប្រកួត​នៅ​រដូវកាល​នេះ Jorginho ស៊ុត​បញ្ចូល​ទី​បាន 1 គ្រាប់ និង Assists 2 ដង។ ក្លឹប​កាំភ្លើងធំ​កំពុង​ដំណើរ​ការ​ឯកសារ​នៃ​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​​អតីត​កីឡាករ​របស់​ក្លឹប Chelsea រូប​នេះ ហើយ​បើ​យោង​ទៅ​តាម​របាយការណ៍​ពី The Athletic បាន​ឲ្យ​ដឹង​ថា ពេល​នេះ​អ្វីៗ​បាន​ឈាន​ដល់​ចំណុច​សម្រេច​ហើយ ដោយ​រងចាំ​តែ​ការ​យល់​ព្រម​ពី Jorginho ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២