Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Jorginho សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ Arsenal

Published

on

ទោះ​បី​ជា​មាន​ឱកាស​បង្ហាញ​ខ្លួន​មិន​សូវ​ជាប់​លាប់​ ក្នុង​រដូវកាល​នេះ​ក៏ដោយ ខ្សែបម្រើ​ចាស់​វស្សា Jorginho បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​កាំភ្លើង​ធំ Arsenal។ ដំបូង​ឡើយ​កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ នៅ Emirates នឹង​ត្រូវ​ផុត​កំណត់​នៅ​ខែ​មិថុនា ឆ្នាំ 2024 ដែល​មាន​ន័យ​ថា ប្រសិន​បើ​គាត់​មិន​បន្ត​កុងត្រា​ថ្មី​ទេ នោះ​គាត់​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​រដូវក្ដៅ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោងតាម​​​គេហទំព័រ​ផ្លូវការណ៍​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បាន​យល់​ព្រមលើ​ការ​បន្ត​កុងត្រា​ថ្មី​ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2025។ ដូច្នេះ Jorginho នឹង​បន្ត​អាជីព​របស់​ខ្លួន​ពេញ​មួយ​រដូវកាល​ក្រោយ​ទៀត។

កាល​ពី​មួយ​រយៈមុន មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​​បុណ្យ Barcelona កំពុង​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​លើ Jorginho។ ផ្ទុយ​មក​វិញ Jorginho មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ចាកចេញ​ទៅ​ទឹកដី​អេស្ប៉ាញ​ឡើយ ហើយ​ប្រសិន​បើ Barcelona នៅ​តែ​ចង់​បាន​ខ្សែបម្រើ​ឆ្នើម​រូប​នេះ នោះ​ពួក​គេ​នឹង​ត្រូវ​រងចាំ​រដូវដល់​រដូវក្ដៅ​ឆ្នាំ​ក្រោយ។

ប្រភព: Dailysports

Trending

Exit mobile version