បាល់ទាត់អន្តរជាតិ
Barcelona ចង់លក់ Raphinha ទៅឲ្យ Arsenal ក្នុងតម្លៃ 100 លានអឺរ៉ូ
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា ទាមទារប្រាក់រហូតដល់ទៅ 100 លានអឺរ៉ូ ដែលស្មើនឹង 88.6 លានផោន លើការលក់ខ្សែប្រយុទ្ធរបស់ខ្លួន Raphinha ទៅឲ្យក្លឹបកាំភ្លើងធំ Arsenal។ ដោយឡែកក្រុមដែលកំពុងឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League បានងាកមកចាប់អារម្មណ៍លើ Raphinha ជាថ្មីម្ដងទៀតបន្ទាប់ពីពួកគេបានខកខានក្នុងការចុះហត្ថលេខាលើ Mykhaylo Mudryk ដោយកីឡាកររូបនេះបានផ្ទេរទៅក្លឹបតោខៀវ Chelsea។
ដំបូងឡើយទាំង Arsenal និង Chelsea សុទ្ធតែបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ Raphinha បន្ទាប់ពីអតីតកីឡាកររបស់ក្លឹប Rennes រូបនេះបានស៊ុតបញ្ចូលទី 11 គ្រាប់ និងជួយឲ្យ Leeds United បន្តនៅក្នុងការប្រកួតប្រជែងក្របខណ្ឌ Premier League កាលពីរដូវកាលមុន។ យ៉ាងណា Raphinha បានសម្រេចចិត្តផ្ទេរទៅទឹកដីអេស្ប៉ាញដោយចូលរួមជាមួយ Barcelona។
ទោះជាយ៉ាងណាក៏ដោយ Raphinha ត្រូវបានគេគិតថា មិនមែនជាកីឡាករនៃអនាគតដ៏វែងឆ្ងាយរបស់ក្លឹប Barcelona ឡើយ ខណៈដែលទម្រង់លេងរបស់គាត់ក៏មិនសូវលេចធ្លោរខ្លាំងប៉ុន្មានដែរ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ នៅមានកុងត្រាជាមួយ Barcelona រហូតដល់ឆ្នាំ 2027 ហើយក្លឹបនឹងមិនបង្ខំចិត្តលក់គាត់ក្នុងតម្លៃថោកនោះឡើយ។ ដោយយោងតាមរបាយការណ៍ពី Sport បានអះអាងថា ប្រសិនបើ Arsenal ចង់បាន Raphinha នោះពួកគេនឹងត្រូវចំណាយប្រាក់មិនក្រោម 100 លានអឺរ៉ូឡើយ ដែលតម្លៃនេះស្មើនឹងតម្លៃផ្ទេរ Mykhaylo Mudryk ដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur