បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ប្រកាសពីការចុះហត្ថលេខាលើអ្នកចាំទីចំណូលថ្មី Yann Sommer
ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើននៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពេលនេះក្លឹបម្ចាស់ជើងឯក Bundesliga បានប្រកាសពីការចុះហត្ថលេខាលើអ្នកចាំទីចំណូលថ្មីមួយរូបដែលផ្ទេរពីក្លឹប Borussia Monchengladbach គឺកីឡាករ Yann Sommer ជាផ្លូវការណ៍ហើយ។
បន្ទាប់ពីរបួសធ្ងន់ធ្ងររបស់អ្នកចាំទីចាស់វស្សា Manuel Neuer ក្លឹប Bayern Munich បានចុះហត្ថលេខាលើកីឡាករវ័យ 34 ឆ្នាំ Yann Sommer ជាមួយនឹងកុងត្រារហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ អ្នកចាំទីសញ្ជាតិស្វីសរូបនេះ បានចូលរួមជាមួយក្លឹបអាឡឺម៉ង់ Monchengladbach តាំងពីឆ្នាំ 2014 មកម្ល៉េះ និងបានបង្ហាញខ្លួនសរុបរហូតដល់ 335 ប្រកួត។
គួរដឹងផងដែរថា Manuel Neuer បានរងរបួសដោយបាក់ជើងស្តាំពេលកំពុងជិះស្គី កាលពីថ្ងៃទី 9 ខែធ្នូកន្លងទៅ ដែលធ្វើឲ្យគាត់មិនអាចបង្ហាញខ្លួនរហូតដល់ចប់រដូវកាល។ ដោយឡែកលោក Oliver Kahn ដែលជានាយកប្រតិបត្តិរបស់ក្លឹប Bayern Munich បាននិយាយថា Yann Sommer គឺជាកីឡាករចំណូលថ្មីដ៏មានតម្លៃមួយរូប ព្រោះអ្នកចាំទីរូបនេះធ្លាប់បានបង្ហាញខ្លួននៅក្នុងការប្រកួតធំៗច្រើន និងជាកីឡាករដែលមានបទពិសោធន៍ក្រាស់ក្រែលនៅ Bundesliga ផងដែរ។
ប្រភព: Fcbayern.com
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!