បាល់ទាត់អន្តរជាតិ
ក្លឹបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ចង់ខ្ចីជើងខ្សែបម្រើវ័យ 20 ឆ្នាំមួយរូបរបស់ Real Madrid
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងមានការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើលក្ខខណ្ឌខ្ចីជើងខ្សែបម្រើ Eduardo Camavinga របស់ Real Madrid។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះកីឡាករសញ្ជាតិបារាំង Camavinga ហាក់ដូចជា មិនមានសមត្ថភាពល្អខ្លាំងដូចការរំពឹងទុករបស់អ្នកគាំទ្រនៅ Santiago Bernabeu ឡើយ។
Camavinga ដែលបច្ចុប្បន្នមានវ័យ 20 ឆ្នាំបានបង្ហាញខ្លួន 26 ប្រកួតក្នុងរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹករបស់ Real Madrid លោក Carlo Ancelotti បានផ្លាស់ប្តូរខ្សែបម្រើរូបនេះចេញនៅពាក់កណ្តាលតង់នៃការប្រកួតរហូតដល់ 7 ដងឯណោះ។
យោងតាមសារព័ត៌មាន Evening Standard បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ចង់ពង្រឹងក្រុមរបស់ពួកគេសម្រាប់រដូវកាលដែលនៅសល់ ហើយ Camavinga គឺជាកីឡាករដែលពួកគេចាប់អារម្មណ៍ខ្លាំង។ លោក Mikel Arteta កំពុងចង់នាំយកកីឡាករចំណូលថ្មីជាច្រើនទៅកាន់ទឹកដី Emirates ហើយថ្មីៗនេះពួកគេទើបនឹងបានចុះហត្ថលេខាលើ Leandro Trossard និងខ្សែការពារ Jakub Kiwior Spezia។
គួររំលឹកផងដែរថា Camavinga បានចូលរួមជាមួយក្លឹបអធិរាជស Real Madrid ដោយផ្ទេរពី Rennes នៅឆ្នាំ 2021 ក្នុងតម្លៃ 31 លានអឺរ៉ូ។ ខ្សែបម្រើស្បែកខ្មៅរូបនេះបានបង្ហាញខ្លួនចំនួន 66 ប្រកួត, ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assists ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង។ គាត់ធ្លាប់បានលើកពាន UEFA Champions League និងពាន La Liga ក្នុងរដូលកាលដំបូងរបស់ខ្លួនជាមួយ Real Madrid ផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!