បាល់ទាត់អន្តរជាតិ
Joao Cancelo ត្រៀមផ្ទេរទៅចូលរួមជាមួយ Bayern Munich
ខ្សែការពារ Joao Cancelo របស់ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងផ្ទេរទៅចូលរួមជាមួយក្លឹប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ហាក់ដូចជាមិនស្ថិតក្នុងចំណូលចិត្តរបស់លោក Pep Guardiola ទៀតឡើយ នៅប៉ុន្មានប្រកួតចុងក្រោយនេះ។
នៅតំបន់ការពារដែល Joao Cancelo ធ្លាប់លេង ត្រូវបានជំនួសមកវិញដោយកីឡាករ Rico Lewis ដែលមានវ័យ 18 ឆ្នាំ។ ដូចគ្នានេះដែរ John Stones, Kyle Walker, Aymeric Laporte និង Nathan Ake ក៏ត្រូវបានប្រើប្រាស់ក្នុងតួនាទីការពារមុនជម្រើស Joao Cancelo ផងដែរ ក្នុងការប្រកួត 3 លើកចុងក្រោយរបស់ Manchester City។
យោងតាមរបាយការណ៍ច្បាស់ការណ៍មួយពីលោក Fabrizio Romano បានអះអាងថា Bayern Munich បានសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយធ្វើការផ្ទេរ Joao Cancelo ខណៈដែលខ្សែការពារស្ដាំ Mazraoui របស់ខ្លួនកំពុងរងរបួស ហើយ Pavard អាចនឹងចាកចេញនៅរដូវក្តៅនេះទៅ Barcelona។ ក្លឹប Bayern Munich បានកំណត់កាលវេលាធ្វើតេស្តសុខភាពរួចហើយ ប្រសិនបើអ្វីៗទាំងអស់ដំណើរការដោយរលូន នោះពួកគេនឹងប្រកាសពីការចូលរួមរបស់ Joao Cancelo ក្នុងពេលឆាប់ៗនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip