បាល់ទាត់អន្តរជាតិ
វីរបុរសអាហ្សង់ទីន Mario Kempes លើកឡើងថា Dybala មិនអាចស្នងតំណែងរបស់ Lionel Messi បានឡើយ
ខ្សែប្រយុទ្ធ Paulo Dybala ធ្លាប់ត្រូវបានគេចាត់ទុកថា នឹងក្លាយជាអ្នកស្នងតំណែងរបស់ Lionel Messi។ ទោះជាយ៉ាងណាក៏ដោយអតីតវីរបុរសរបស់អាហ្សង់ទីន Mario Kempes ជឿជាក់ថា កីឡាករឆ្នើមរបស់ AS Roma រូបនេះ ពិតជាពិបាកនឹងស្នងមរតករបស់ Messi ណាស់។
ថ្លែងទៅកាន់ TNT Sports លោក Mario Kempes បានអះអាងថា វាពិតជាមានភាពស្មុគស្មាញណាស់ក្នុងការលេងឲ្យដល់កម្រិតរបស់ Lionel Messi ព្រោះមិនមានកីឡាករច្រើនទេ ដែលត្រូវបានគេគិតថា នឹងអាចមានស្ទីលលេងបាល់ដូចម្ចាស់ពាន Ballon D’or 7 សម័យកាលរូបនេះ។
អតីតម្ចាស់ស្បែកជើងមាស FIFA World Cup ឆ្នាំ 1978 លោក Mario Kempes បាននិយាយថា៖ “ទាល់តែ Dybala ជឿថា គាត់ជាកីឡាករដ៏ឆ្លាតវៃ, គាត់ខុសពីគាត់បច្ចុប្បន្ន, មានសមត្ថភាពខ្ពស់ និងចក្ខុវិស័យល្អក្នុងការលេង។ ខ្ញុំមិនគិតថា គាត់អាចក្លាយជាអ្នកស្នងតំណែងរបស់ Messi បាននោះទេ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa