Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម នឹង​លក់ Marcus Rashford ប្រសិន​បើ​មាន​ក្លឹប​ណា​ហ៊ាន​ចាយ​លុយ​ដល់ 120 លានផោន

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​អាច​ចែក​ផ្លូវ​ជាមួយ Marcus Rashford លុះ​ត្រា​តែ​ពួក​គេ​ទទួល​បាន​តម្លៃ​ផ្ទេរ 120 លានផោន ពី​ក្លឹប​ណា​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ នៅ​រដូវក្តៅ​ខាង​មុខ។

យ៉ាង​ណា​មិញ​កីឡាករ​វ័យ 25 ឆ្នាំ Marcus Rashford បាន​បង្ហាញ​ខ្លួន​ដ៏​លេច​ធ្លោរ​ក្រោម​ការ​ដឹនាំ​របស់​លោក Erik ten Hag ក្នុង​យុទ្ធនាការ​រដូវកាល​ថ្មី 2022-2023 ដោយ​ស៊ុត​បញ្ចូល​ទី​បាន 22 គ្រាប់ និង Assists បាន​ចំនួន 8 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 35 ប្រកួត​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​របស់​បិសាចក្រហម។

កន្លង​មក កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ចាកចេញ​ពី​ទឹកដី Old Trafford ដែល​ពេល​នោះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole Gunnar Solskjaer និង Ralf Rangnick ប៉ុន្តែ​អ្វីៗ​មិន​បាន​កើត​ឡើង ហើយ​គាត់​ក៏​បន្ត​ស្នាក់​នៅ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​រហូត​ដល់​ពេល​នេះ។ បច្ចុប្បន្ន Marcus Rashford នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បិសាចក្រហម​ត្រឹមតែ​ដល់​ពាក់​កណ្ដាល​រដូវកាល​ឆ្នាំ 2024 តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Rashford មិន​ទាន់​បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី ជាមួយ​បិសាចក្រហម​នៅ​ឡើយ​ទេ។ យោង​តាម​សារ​ព័ត៌មាន Daily Star បាន​ឲ្យ​ដឹង​ថា Manchester United នឹង​លក់​គាត់​ចេញ​ក្នុង​ទឹក​ប្រាក់ 120 លានផោន ប្រសិន​បើ​ពួក​គេ​មិន​អាច​ចរចា​បន្ត​កុងត្រា​ថ្មី​ជាមួយ​គាត់ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​បាន​ទេ ដែល​ប្រសើរ​ជាង​ទុក​គាត់​ឲ្យ​ផុត​កុងត្រា និង​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ 2024។

ប្រភព: Sportsmole

Trending

Exit mobile version