បាល់ទាត់អន្តរជាតិ
Barcelona ច្រានចោលទឹកប្រាក់ 70 លានអឺរ៉ូរបស់ Arsenal ដែលចង់បាន Raphinha
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានដាក់ដេញថ្លៃក្នុងរង្វង់ទឹកប្រាក់ប្រមាណជា 70 លានអឺរ៉ូ (62 លានផោន) ទៅលើខ្សែប្រយុទ្ធស្លាបរបស់ Barcelona គឺកីឡាករ Raphinha កាលពីពេលដែលទីផ្សារដោះដូរកីឡាករបើកឡើង នៅខែមករាកន្លងទៅ។ ទោះជាយ៉ាងណា ការដេញថ្លៃនោះ ត្រូវបានច្រានចោលដោយ Barcelona។
យ៉ាងណាមិញ បន្ទាប់ពីស៊ុតបញ្ចូលទីបាន 17 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 12 ដង ក្នុងការបង្ហាញខ្លួន 67 លើកសម្រាប់ក្រុម Leeds United កីឡាករសញ្ជាតិប្រេស៊ីល Raphinha បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើននៅរដូវក្តៅឆ្នាំមុន។ Chelsea ក៏ស្ថិតក្នុងចំណោមអ្នកដែលចង់បានហត្ថលេខារបស់គាត់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Raphinha បានសម្រេចចិត្តចូលរួមជាមួយ Barcelona ដែលជាក្លឹបក្នុងក្ដីសុបិនរបស់ខ្លួន។ ក្លឹបអ្នកមានបុណ្យ Barcelona បានចំណាយទឹកប្រាក់តម្លៃ 58 លានអឺរ៉ូ ដើម្បីនាំយកកីឡាកររូបនេះពីទឹកដីអង់គ្លេស ទាំងដែលក្លឹបរបស់ពួកគេកំពុងមិនទាន់ដោះស្រាយបញ្ហាហិរញ្ញវត្ថុបាននៅឡើយ។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានបង្ហាញខ្លួន 33 ប្រកួតឲ្យ Barcelona នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 9 ដង។ បើតាមរបាយការណ៍ពី SPORT បានឲ្យដឹងថា Raphinha គឺជាគោលដៅនៃការចង់បានរបស់ Arsenal អំឡុងខែមករាកន្លងទៅ។ ពួកគេបានដាក់សំណើរផ្ទេរ 70 លានអឺរ៉ូ សម្រាប់កីឡាករឆ្នើមរូបនេះ ប៉ុន្តែត្រូវបានបដិសេធដោយក្លឹបអេស្ប៉ាញ Barcelona។ ក្រោយមិនអាចផ្ទេរ Raphinha បានសម្រេច ពួកគេក៏សម្រេចចិត្តចុះហត្ថលេខាលើ Mykhaylo Mudryk វិញម្ដង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!