បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Bayern Munich ប្រកាសដកលោក Nagelsmann ចេញពីតំណែង និងតែងតាំងគ្រូថ្មីលោក Thomas Tuchel
ក្រោយពីមានពាក្យចចាមអារ៉ាមនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ទីបំផុតក្លឹបយក្សអាឡឺម៉ង់ Bayern Munich បានចេញសេចក្ដីប្រកាសបញ្ជាក់ជាផ្លូវការណ៍ហើយថា ពួកគេបានតែងតាំងលោក Thomas Tuchel ធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ ខណៈដែលលោក Julian Nagelsmann នឹងត្រូវចាកចេញពីតំណែង។
យ៉ាងណាមិញលោក Nagelsmann ទើបតែបានតែងតាំងជាគ្រូបង្វឹករបស់ Bayern Munich ដោយផ្ទេរពី RB Leipzig នៅរដូវក្តៅឆ្នាំ 2021 ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានបណ្តេញចេញពីតំណែង។ បុរសវ័យ 35 ឆ្នាំ Julian Nagelsmann ធ្លាប់បានដឹកនាំ Bayern Munich ឲ្យឈ្នះពាន Bundesliga ក្នុងរដូវកាលឆ្នាំ 2021-2022 និងបានឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ឆ្នាំ 2022-2023 ថែមទៀតផង។
ថ្វីត្បិតតែមានស្ថិតិដឹកនាំល្អគួរសមក៏ដោយ Bayern Munich បានសម្រេចចិត្តបញ្ចប់តំណែងរបស់ Julian Nagelsmann ហើយពួកគេបានប្រកាសថា នេះជាការសម្រេចចិត្តដោយនាយកប្រតិបត្តិរបស់ក្លឹបគឺលោក Oliver Kahn និងសមាជិកក្រុមប្រឹក្សាភិបាលដែលពិគ្រោះយោបល់គ្នា។ ទន្ទឹមនឹងនេះដែរ Thomas Tuchel នឹងទទួលតំណែងបន្ត ហើយគ្រូបង្វឹករូបនេះ មានកុងត្រាជាមួយពួកគេរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។
ប្រភព: Fcbayern.com
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip