បាល់ទាត់អន្តរជាតិ
Inter Milan ចង់ចុះហត្ថលេខាផ្ទេរកីឡាករ 2 រូបរបស់ក្លឹបបិសាចក្រហម Manchester United
ក្លឹបយក្សនៅអ៊ីតាលី Inter Milan នឹងព្យាយាមចុះហត្ថលេខាកីឡាករ 2 រូបដែលមានទាំង Anthony Martial និង Victor Lindelof ពី Manchester United នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ យ៉ាងណាមិញ Anthony Martial នៅតែមានទម្រង់លេងល្អ បន្ទាប់ពីជាសះស្បើយពីបញ្ហាត្រគាក ប៉ុន្តែរបួសជាញឹកញាប់របស់គាត់ធ្វើឲ្យខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនត្រឹមតែ 16 ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។
កីឡាករសញ្ជាតិបារាំង Anthony Martial បានចាប់ផ្តើមយុទ្ធនាការឆ្នាំ 2022-2023 ក្នុងនាមជាខ្សែប្រយុទ្ធកណ្តាលដែលជាជម្រើសដំបូងរបស់ក្រុម ប៉ុន្តែគាត់អាចត្រូវបានក្លឹបលក់ចេញនៅរដូវក្តៅនេះ ដោយបិសាចក្រហមកំពុងរៀបចំនាំយកខ្សែប្រយុទ្ធថ្មីយ៉ាងហោចណាស់ម្នាក់ ដែលមានគុណភាពលេងបានល្អ និងជាពិសេសជាកីឡាករដែលរឹងមាំមិនងាយរងរបួស។
កុងត្រារបស់ Martial នៅ Old Trafford នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ពោលគឺនៅសល់រយៈពេល 12 ខែទៀត។ យោងតាមសារព័ត៌មាន InterLive បានឲ្យដឹងថា Inter Milan កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់កីឡាករវ័យ 27 ឆ្នាំរូបនេះ ដោយក្លឹបយក្សអ៊ីតាលីចង់ផ្ទេរគាត់នៅរដូវក្តៅនេះ ហើយអាចធ្វើឡើងក្នុងតម្លៃផ្ទេរត្រឹមតែ 20 លានអឺរ៉ូប៉ុណ្ណោះ។
របាយការណ៍ដដែលនេះដែរ ក៏បានអះអាងថា Inter Milan ក៏ចាប់អារម្មណ៍លើ Lindelof ដែរ ហើយពួកគេជឿជាក់ថា នឹងអាចនាំយកកីឡាករសញ្ជាតិស៊ុយអែតរូបនេះ មកទឹកដីអ៊ីតាលី ក្នុងតម្លៃផ្ទេរ 15 លានអឺរ៉ូ។ បច្ចុប្បន្នកីឡាករវ័យ 28 ឆ្នាំរូបនេះមិនមែនជាខ្សែការពារសំខាន់របស់ក្លឹបបិសាចក្រហមឡើយ ដោយគាត់បានបង្ហាញខ្លួនចំនួន 23 ប្រកួត នៅរដូវកាលនេះ ប៉ុន្តែគាត់បានលេងត្រឹមតែ 11 ដងប៉ុណ្ណោះនៅក្នុងការប្រកួត Premier League ខណៈដែលជម្រើសសំខាន់របស់ក្លឹបគឺជា Lisandro Martinez។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!