បាល់ទាត់អន្តរជាតិ
ប៉ះ Southampton ថ្ងៃនេះ ប្រសិនបើ De Bruyne បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានមួយគ្រាប់ គាត់នឹងបំបែកកំណត់ត្រាដ៏អស្ចារ្យមួយ
ខ្សែបម្រើឆ្នើម Kevin De Bruyne កំពុងសម្លឹងមើលការបំបែកកំណត់ត្រាក្លាយជាកំពូលអ្នក Assist នៅ Premier League នៅពេលដែល Manchester City ប៉ះ Southampton នៅក្នុងការប្រកួតថ្ងៃនេះ។ យ៉ាងណាមិញ កីឡាករវ័យ 31 ឆ្នាំរូបនេះបច្ចុប្បន្ន គឺជាមនុស្សម្នាក់ដែលលេចធ្លោរខ្លាំងបំផុតនៅអង់គ្លេស និងត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាននៅ Premier League។
កីឡាករសញ្ជាតិប៊ែលហ្ស៊ិក Kevin De Bruyne បានចូលរួមជាមួយក្លឹបមេឃខៀវ Manchester City ដោយផ្ទេរពី Wolfsburg នៅរដូវក្តៅឆ្នាំ 2015។ នៅរដូវកាលនេះ De Bruyne នៅតែមានទម្រង់លេងដ៏ល្អ ដោយបានរួមចំណែកជាមួយនឹងការស៊ុតបាល់បញ្ចូលទីបានចំនួន 7 គ្រាប់ និង 20 Assists ក្នុងការបង្ហាញខ្លួន 37 ប្រកួត។
ដូចគ្នានេះដែរ ខ្សែបម្រើលំដាប់ពិភពលោក Kevin De Bruyne បច្ចុប្បន្នមានស្ថិតិ Assists សរុបនៅ Premier League ចំនួន 99 ដង ប្រសិនបើនៅក្នុងការប្រកួតជាមួយ Southampton (នៅម៉ោង 11:30 នាទីយប់នេះ) គាត់អាច Assist បាន 1 គ្រាប់ រឺច្រើនជាងនេះ នោះគាត់នឹងក្លាយជាកីឡាករទី 5 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាច Assists បានច្រើនជាង 100 គ្រាប់។ ដោយឡែក អ្នកដែល Assists ច្រើនបំផុត គឺវីរបុរស Ryan Giggs (162 គ្រាប់)។ យ៉ាងណា De Bruyne នៅមានឱកាសបំបែកកំណត់ត្រាជាច្រើនទៀត ព្រោះក្នុងចំណោមកីឡាករដែល Assists ច្រើនបំផុតទាំង 5 នៅ Premier League មានតែគាត់ម្នាក់គត់ដែលនៅប្រកបអាជីពបាល់ទាត់ ហើយកីឡាករ 4 នាក់ផ្សេងទៀត សុទ្ធតែចូលនិវត្តន៍អស់ទៅហើយ។
ប្រភព: Sportsmole