Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នឹង​ព្យាយាម​ដាក់​សំណើរ​ខ្ចី​ជើង Joao Cancelo ពី Manchester City

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​សង្ឃឹម​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ Joao Cancelo របស់​មេឃខៀវ Manchester City ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ។ បច្ចុប្បន្ន​ខ្សែការពារ​ឆ្នើម​រូប​នេះ កំពុង​ខ្ចី​ជើង​នៅ​ប្រទេស​អាឡឺម៉ង់​ជាមួយ​ក្លឹប Bayern Munich។

កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះ​ត្រូវ​បាន​ក្លឹប​របស់​ខ្លួន Manchester City អនុញ្ញាត​ឲ្យ​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង កាល​ពី​ខែ​មករា​ទៅ Bayern Munich។ គាត់​បាន​លេង​ឲ្យ​ក្លឹប​យក្ស​អាឡឺម៉ង់​មួយ​នេះ ចំនួន 11 ប្រកួត ដោយ​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង។

ក្លឹប Bayern Munich មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​រ​បស់ Joao Cancelo នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ជា​មួយ​នឹង​តម្លៃ​ផ្ទេរ​ខ្ទង់ 61 លានផោន ប៉ុន្តែ​មាន​ការអះអាង​ជា​ច្រើន​លើក​ឡើង​ថា ក្លឹប​ម្ចាស់​ជើង​ឯក​អាឡឺម៉ង់ នឹង​មិន​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ សម្រាប់​ការ​នាំ​យក​ខ្សែការពារ​ចំណូល​ថ្មី​នោះ​ឡើយ។ ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅ​ក្លឹប​របស់​ខ្លួន Manchester City វិញ។

យោងតាម​សារព័ត៌មាន SPORT បាន​ឲ្យ​ដឹង​ថា ក្លឹប Barcelona នឹង​ចរចា​ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ស្តាំ​ថ្មី​ម្នាក់​នៅ​​រដូវ​ក្តៅ​នេះ ហើយ Joao Cancelo ត្រូវ​បាន​កំណត់​ថា ជាជម្រើស​ពិត​ប្រាកដ​ដែល​ក្លឹប​យក្ស​កាតាឡាន់ចង់​បាន ដោយ​ពួក​គេ​សង្ឃឹម​ថា នឹង​យក​គាត់​ទៅ​ទឹកដី​អេស្ប៉ាញជាមួយ​នឹង​លក្ខខណ្ឌ​ខ្ចី​ជើង​សម្រាប់​ឆ្នាំ 2023-2024។

ប្រភព: Sportsmole

Trending

Exit mobile version