បាល់ទាត់អន្តរជាតិ
Wayne Rooney ថា បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះជាកីឡាករល្អបំផុតរបស់ Arsenal
វីរបុរសក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Wayne Rooney បានដាក់ឈ្មោះ Bukayo Saka ថាជាកីឡាករល្អបំផុតរបស់ Arsenal ក្នុងរដូវកាលនេះ ដោយនិយាយថា ភាពស្ថិតស្ថេរនៃទម្រង់លេងរបស់ខ្សែប្រយុទ្ធស្លាបរូបនេះ បានធ្វើឲ្យគាត់ចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាការពិតណាស់ Bukayo Saka គឺជាកីឡាករដ៏សំខាន់ម្នាក់ក្នុងក្រុមរបស់លោក Mikel Arteta នៅរដូវកាលនេះ ដោយបានរួមចំណែកស៊ុតបាល់បញ្ចូលទី 14 គ្រាប់ និង Assists បាន 11 ដង។ គាត់បានក្លាយជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យ Arsenal ឈរនៅកំពូលតារាង និងមានឱកាសដណ្តើមពាន Premier League។
ដោយមើលឃើញពីភាពលេចធ្លោររបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានធ្វើឲ្យអតីតកីឡាករឆ្នើម Wayne Rooney ពោលសរសើរគាត់មិនដាច់ពីមាត់ និងអះអាងថា Bukayo Saka ជាកីឡាករឆ្នើមបំផុតរបស់ក្លឹប។ លោក Wayne Rooney បានប្រាប់កាសែត The Times ថា៖ “Saka បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុត។ គាត់ជាកីឡាករដែលសមតាមការរំពឹងទុក និងមានទម្រង់លេងស្ថិតស្ថេរ។ បច្ចុប្បន្ននេះ គាត់ជាកីឡាករល្អបំផុតរបស់ Arsenal”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់