បាល់ទាត់អន្តរជាតិ
Xhaka កំពុងពិចារណាចាកចេញទៅ Bayer Leverkusen នៅរដូវក្ដៅនេះ
ខ្សែបម្រើចាស់វស្សា Granit Xhaka របស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លឹបរបស់ខ្លួននៅរដូវក្តៅនេះ ហើយបច្ចុប្បន្នគាត់កំពុងស្ថិតក្នុងការពិភាក្សាក្នុងគម្រោងការណ៍ជាក់លាក់មួយ ជុំវិញការផ្ទេរទៅកាន់ Bayer Leverkusen នៅរដូវក្ដៅខាងមុខនេះផងដែរ។
កីឡាករសញ្ជាតិស្វ៊ីសរូបនេះ ធ្លាប់បានបង្កររឿងរ៉ាវដ៏អាក្រក់មួយ ជាមួយអ្នកគាំទ្រកាលពីការប្រកួតជាមួយក្រុម Crystal Palace ក្នុងខែតុលា ឆ្នាំ 2019 កន្លងទៅ ខណៈដែលពេលនោះអ្នកគាំទ្រ Arsenal ជាច្រើនបានបញ្ចេញមតិរិះគន់ Xhaka ហើយគាត់ត្រូវបានក្លឹបដកចេញពីតំណែងជាកាពីតែនក្រុមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ Granit Xhaka បានរីករាយជាមួយនឹងទម្រង់លេងដ៏ល្អឡើងវិញ នៅរដូវកាលនេះ និងត្រូវបានអ្នកគាំទ្រជាច្រើនរបស់ Arsenal សាទរចំពោះការខិតខំប្រឹងប្រែងរបស់គាត់ផងដែរ។ Xhaka បានក្លាយជាកីឡាករម្នាក់ដ៏សំខាន់របស់ក្រុម ដោយបានរួមចំណែកស៊ុតបញ្ចូលទី 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង ក្នុងការបង្ហាញខ្លួន 45 ប្រកួត នៅរដូវកាលនេះ។
កីឡាករវ័យ 30 ឆ្នាំរូបនេះនឹងផុតកុងត្រានៅរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែមានសេចក្ដីរាយការណ៍ជាច្រើនបានលើកឡើងថា Arsenal គ្រោងនឹងបន្តកុងត្រាថ្មីសម្រាប់គាត់។ ផ្ទុយមកវិញ យោងតាមរបាយការណ៍ថ្មីៗនេះពីកាសែត The Evening Standard បានអះអាងថា Xhaka នឹងចាកចេញពីក្លឹបកាំភ្លើងធំនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីត្រឡប់ទៅកាន់ការប្រកួតប្រជែងនៅ Bundesliga ជាមួយនឹង Bayer Leverkusen វិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់