បាល់ទាត់អន្តរជាតិ
Carragher ផ្ដល់យោបល់ឲ្យបិសាចក្រហម ផ្ទេរខ្សែបម្រើរូបនេះ ល្អជាងផ្ទេរ Mason Mount
វីរបុរសរបស់ក្លឹបហង្សក្រហម Liverpool លោក Jamie Carragher បានផ្តល់យោបល់ថា ក្លឹបបិសាចក្រហម Manchester United គួរតែចុះហត្ថលេខាលើ Declan Rice របស់ West Ham នៅរដូវក្ដៅនេះ ល្អប្រសើរជាងការផ្ទេរ Mason Mount ដែលជាកីឡាកររបស់ក្លឹបតោខៀវ Chelsea។
យ៉ាងណាមិញ Jamie Carragher ជឿជាក់ថា ទម្រង់លេងរបស់ Declan Rice សមជាមួយនឹងបិសាចក្រហម Manchester United ជាង Mason Mount។ Carragher បានប្រាប់ទៅកាន់ Metro UK ថា៖ “ការនាំយក Mason Mount គឺជាការកែប្រែឲ្យប្រសើរឡើងតំបន់លេងរបស់ Eriksen។ ប៉ុន្តែត្រឡប់ទៅ Declan Rice វិញ Manchester United គឺជាក្រុមមួយក្នុងចំណោមក្រុមផ្សេងទៀតនៅលីគកំពូលរបស់អង់គ្លេស ដែលមិនលេង 4-3-3 ហើយជាធម្មតាប្រើខ្សែបម្រើពីរនាក់ជាមួយ Bruno Fernandes”។
Jamie Carragher បានបន្តទៀតថា៖ “Declan Rice និង Mason Mount ពួកគេជាកីឡាករខុសគ្នាខ្លាំងណាស់… ប៉ុន្តែពេលអ្នកក្រឡេកមើលអ្វីដែល Manchester United មាននៅពេលនេះ ខ្ញុំគិតថា Declan Rice នឹងសមជាងសម្រាប់ពួកគេ។ ពិតណាស់ គាត់មានតម្លៃផ្ទេរថ្លៃជាងច្រើន”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ