បាល់ទាត់អន្តរជាតិ
អតីតកីឡាករឆ្នើមមួយរូបបង្ហើបថា តាមពិត Klopp ចង់ចុះហត្ថលេខាលើកីឡាកររូបនេះ ជាង Mohamed Salah
វីរបុរសបាល់ទាត់របស់ក្លឹបហង្សក្រហម Liverpool លោក Jamie Carragher បានអះអាងថា កាលពីអំឡុងឆ្នាំ 2017 គ្រូបង្វឹកលោក Jurgen Klopp ចង់ចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Julian Brandt ជាងការផ្ទេរ Mohamed Salah ដែលជាកីឡាករបច្ចុប្បន្នរបស់ខ្លួន។
សូមរំលឹកផងដែរថា Mohamed Salah បានចាកចេញទៅចូលរួមជាមួយ Liverpool ក្នុងតម្លៃផ្ទេរ 37 លានផោនពីក្លឹបអ៊ីតាលី AS Roma។ បន្តពីនោះមក កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានក្លាយទៅជាតារាឆ្នើម និងអាចចាត់ទុកជាវីរបុរសរបស់ហង្សក្រហម Liverpool ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Jamie Carragher បានរំលឹករឿងចាស់មួយដែលមុននឹង Liverpool ផ្ទេរ Mohamed Salah នោះ តាមពិតទៅលោក Jurgen Klopp បានទំនោរចង់បាន Julian Brandt ជាង។ Carragher បាននិយាយនៅលើកម្មវិធីផ្សាយរបស់ Stick to Football កាលពីពេលថ្មីៗនេះថា៖ “គាត់មិនចង់ចុះហត្ថលេខាលើ Salah ទេ គាត់ចង់បាន Julian Brandt ជាង”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ