បាល់ទាត់អន្តរជាតិ
Napoli និងក្លឹបពីរផ្សេងទៀត កំពុងចង់បាន Jadon Sancho
ក្លឹបយក្សបារាំង Paris Saint-Germain និង Napoli ត្រូវបានគេរាយការណ៍ថា អាចនឹងក្លាយជាគូប្រជែងជាមួយ Tottenham Hotspur សម្រាប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Jadon Sancho ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
យ៉ាងណាមិញ កីឡាករវ័យ 23 ឆ្នាំរូបនេះបានអវត្តមានស្ទើរតែពាក់កណ្ដាលរដូវកាលឆ្នាំ 2022-2023 ដោយសារបញ្ហារបួស និងភាគច្រើនចំណាយពេលនៅក្រៅទីលានប្រកួត ប៉ុន្តែគាត់នៅតែបញ្ចប់រដូវកាលនេះជាមួយនឹងការបង្ហាញខ្លួនបាន 41 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់ និង Assists បាន 3 ដង។
យ៉ាងណាក៏ដោយ យើងសម្គាល់ឃើញថា កីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ពិបាកក្នុងការប្រជែងតំណែងលេងជាជម្រើស 11 នាក់ដំបូងណាស់ នៅបិសាចក្រហម ចាប់តាំងពីផ្ទេរពីក្លឹប Borussia Dortmund កាលពីខែកក្កដា ឆ្នាំ 2021 មក ហើយថ្មីៗនេះមានការលើកឡើងថា Manchester United ដែលមិនសូវចាត់ទុកគេជាកីឡាករសំខាន់នោះ នឹងយល់ព្រមលក់គាត់ចេញក្នុងតម្លៃប្រហែល 60 លានផោននៅរដូវក្តៅនេះ។
មាន់ខ្នាយមាស Tottenham Hotspur មានការចាប់អារម្មណ៍លើ Jadon Sancho មុនគេ នេះបើយោងតាមការអះអាងរបស់អ្នកកាសែត Ben Jacobs។ អ្នកកាសែតរូបនេះ ក៏បានបន្ថែមផងដែរថា Tottenham Hotspur មិនមែនជាក្លឹបតែមួយដែលចង់បាន Sancho នោះឡើយ ដោយ PSG និង Napoli ក៏កំពុងតាមដានពីស្ថានភាពរបស់កីឡាករឆ្នើមរូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!