បាល់ទាត់អន្តរជាតិ
Griezmann បង្ហាញពីបំណងចង់ទៅលេងនៅ MLS ជាមួយ Lionel Messi
តារាឆ្នើមសញ្ជាតិបារាំង Antoine Griezmann បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការចូលរួមជាមួយ Lionel Messi នៅ Major League Soccer របស់សហរដ្ឋអាមេរិច។ ខ្សែប្រយុទ្ធវ័យ 32 ឆ្នាំរូបនេះ បានសង្កត់ធ្ងន់លើក្តីសុបិនរបស់គាត់ក្នុងការលេងនៅ MLS និងចង់ចាប់ដៃគូគ្នាជាថ្មីម្ដងទៀតជាមួយ Messi ដូចអំឡុងពេលដែលពួកគេបានលេងជាមួយគ្នានៅ Barcelona។
Antoine Griezmann បានបង្ហើបពីលទ្ធភាពនៃការរួមក្រុមជាមួយអតីតមិត្តចាស់ Lionel Messi ក្នុង Major League Soccer (MLS) ដោយបញ្ជាក់ថា ការលេងនៅសហរដ្ឋអាមេរិចតែងតែជាក្តីប្រាថ្នារបស់ខ្លួននាពេលអនាគត។ Griezmann បាននិយាយថា “វា (MLS) ជាសុបិនរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យទីនោះ ក្លាយជាលក្ខខណ្ឌល្អបំផុតសម្រាប់ខ្ញុំ ប៉ុន្តែពិតណាស់!!! វាប្រាកដជាគោលដៅមួយនៅពេលអនាគត”។
គួររំលឹកផងដែរថា Griezmann និង Messi ធ្លាប់បានក្លាយជាមិត្តរួមក្រុមនឹងគ្នា ពីររដូវកាលនៅ Camp Nou បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះផ្ទេរពី Atletico Madrid ដែលមានទំហំទឹកប្រាក់ 107 លានផោន។ ទោះជាយ៉ាងណាក៏ដោយ កីឡាករទាំងពីរបានចាកចេញពី Barcelona នៅឆ្នាំ 2021 ដូចគ្នា ដោយ Messi ផ្ទេរទៅ PSG ហើយ Griezmann ត្រឡប់ទៅ Atletico Madrid វិញ ក្នុងលក្ខខ័ណ្ឌខ្ចីជើង និងឈានដល់ការទិញផ្ដាច់កុងត្រានៅឆ្នាំបន្ទាប់។
ប្រភព: Mundodeportivo
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!