បាល់ទាត់អន្តរជាតិ
Chelsea សម្រេចចិត្តលក់ Christian Pulisic ទៅឲ្យ AC Milan ក្នុងតម្លៃ 22 លានអឺរ៉ូ
ក្លឹបតោខៀវ Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ AC Milan ហើយ ជុំវិញការផ្ទេរខ្សែប្រយុទ្ធស្លាប Christian Pulisic។ យោងតាមរបាយការណ៍ដែលរាយការណ៍ដោយ Sky Sports បានអះអាងថា តម្លៃនៃការផ្ទេរកីឡាករសញ្ជាតិអាមេរិចរូបនេះមានចំនួន 22 លានអឺរ៉ូ។
របាយការណ៍ដដែលនេះ បានបន្ថែមថា Christian Pulisic កំពុងត្រូវបានទទួលការពិនិត្យសុខភាព ហើយក៏បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ AC Milan រួចហើយដែរ។ បន្ទាប់ពី Ruben Loftus-Cheek កីឡាករវ័យ 24 ឆ្នាំរូបនេះ គឺជាកីឡាករ Chelsea ទីពីរហើយដែលបានចាកចេញទៅ AC Milan ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយពួកគេនឹងជួបជុំអតីតមិត្តរួមក្រុម Fikayo Tomori និង Olivier Giroud ដែលនៅក្លឹបយក្សអ៊ីតាលីនោះដូចគ្នា។
កាលពីមុនប៉ុន្មានសប្ដាហ៍មុន របាយការណ៍ជាច្រើនបានអះអាងថា ក្លឹប AC Milan បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរគោលដៅបន្ទាប់របស់ពួកគេលើខ្សែប្រយុទ្ធ Samuel Chukwueze របស់ Villarreal ប៉ុន្តែកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ ហាក់ដូចជាបើកភ្លើងខៀវសម្រាប់ក្លឹបនៅទឹកដី Premier League ជាងការចាកចេញទៅទឹកដីអ៊ីតាលី។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់