បាល់ទាត់អន្តរជាតិ
បិសាចក្រហមត្រៀមលុយ 51 លានផោន ដើម្បីចរចាយក Antonio Rudiger មកទឹកដីអង់គ្លេសវិញ
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នៅតែព្យាយាមស្វែងរកខ្សែការពារចំណូលថ្មីនៅរដូវក្ដៅនេះ ដែលជាក់ស្ដែងពួកគេកំពុងត្រៀមចុះហត្ថលេខាលើកីឡាករ Antonio Rudiger របស់ក្លឹប Real Madrid។ បិសាចក្រហមត្រូវបានគេដឹងថា កំពុងរៀបចំការដេញថ្លៃ 51 លានផោនសម្រាប់កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ។
កីឡាករវ័យ 30 ឆ្នាំ Antonio Rudiger អាចនឹងត្រូវត្រឡប់ទៅ Premier League វិញ បន្ទាប់ពីចាកចេញពី Chelsea កាលពីរដូវក្តៅឆ្នាំមុន នៅពេលផុតកំណត់កុងត្រា ហើយគាត់បានចូលរួមជាមួយ Real Madrid។ ខ្សែការពារកណ្ដាលរូបនេះបានចំណាយពេល 1 រដូវកាលដំបូងនៅប្រទេសអេស្ប៉ាញ ជាមួយនឹងទម្រង់លេងល្អគួរសមដូចពេលដែលគាត់នៅទឹកដីអង់គ្លេសដែរ។
យ៉ាងណាមិញ ក្រុមរបស់លោក Carlo Ancelotti បានខកខានក្នុងការលើកពាន La Liga ជាមួយគូប្រជែងដ៏ខ្លាំង Barcelona ក្នុងរដូវកាលមុន 2022-2023 ខណៈដែល Antonio Rudiger បានបង្ហាញខ្លួនសរុប 33 ប្រកួតក្នុងលីគ ដោយក្នុងចំណោមនោះមាន 26 ប្រកួត គាត់បង្ហាញខ្លួនក្នុងនាមជាកីឡាករជម្រើសដំបូងរបស់ក្រុម។
យោងតាមគេហទំព័រ Football.London បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងរៀបចំសំណើរដេញថ្លៃចំនួន 51 លានផោនសម្រាប់ Rudiger នៅរដូវក្តៅនេះ។ ជាមួយនឹងកុងត្រារបស់ Rudiger នៅ Real Madrid មានសុពលភាពរហូតដល់ឆ្នាំ 2026 គេដឹងថា តម្លៃនេះជាតម្លៃដ៏សមរម្យមួយដែលអាចឲ្យក្លឹបយក្សអេស្ប៉ាញលក់ខ្សែការពាររបស់គេរូបនេះទៅឲ្យបិសាចក្រហមបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក