បាល់ទាត់អន្តរជាតិ
Antonio Rudiger៖ ប្រសិនបើគាត់មានអារម្មណ៍ល្អ រឺសប្បាយចិត្ត អ្នកមិនអាចបញ្ឈប់គាត់បានឡើយ
ការជជែកដេញដោលគ្នាលើកីឡាកររូបណាល្អជាងរវាង Lionel Messi និង Cristiano Ronaldo គឺមិនចេះចប់មិនចេះហើយឡើយ។ ទាំងកីឡាករអាជីព ទាំងអ្នកគាំទ្រនៅតែបន្តនិយាយវែកញែកពីតារាឆ្នើមទាំងពីរ ហើយថ្មីៗនេះពាក្យរបស់ខ្សែការពារ Antonio Rudiger ដែលបែងចែករវាង Lionel Messi និង Cristiano Ronaldo ក៏បានលេចចេញជាថ្មីម្ដងទៀត។
ខ្សែការពាររបស់ក្លឹប Real Madrid រូបនេះ បាននិយាយទៅកាន់ Sky Sports កាលពីឆ្នាំ 2020 ខណៈដែលគាត់នៅជាកីឡាកររបស់ក្លឹបតោខៀវ Chelsea ដោយលើកឡើងថា៖ “អ្នកទាំងពីរពិតជាលេចធ្លោរ, ហើយពួកគេនៅក្នុងពិភពផ្សេង គុណភាពខុសគ្នា។ នៅពេលអ្នកលេងតទល់ជាមួយ Messi អារម្មណ៍ដែលអ្នកមាន គឺអាស្រ័យលើគាត់។ ប្រសិនបើគាត់មានអារម្មណ៍ល្អ រឺថ្ងៃដែលគាត់សប្បាយចិត្ត អ្នកមិនអាចបញ្ឈប់គាត់បានឡើយ”។
Antonio Rudiger បានបន្ថែមទៀតថា៖ “នោះជាការយល់ឃើញដ៏ស្មោះត្រង់របស់ខ្ញុំ។ ហើយ Cristiano Ronaldo ក៏បែបនោះដែរ។ ពួកគេមានរបៀបលេងពីរផ្សេងគ្នា ម្នាក់គឺព្យាយាមដើម្បីរកគ្រាប់បាល់ និងមួយទៀត គឺរីករាយនឹងការប្រកួតបាល់ទាត់របស់ខ្លួន។ ប្រសិនបើខ្ញុំត្រូវជ្រើសរើសមួយ នោះគឺ Messi។ តើគាត់ល្អបំផុតប្រវត្តិសាស្ត្របាល់ទាត់ទេ? ខ្ញុំមិនបានឃើញ Pele រឺ Diego Maradona លេងឡើយ ព្រោះវាមិនមែនជាជំនាន់របស់ខ្ញុំ ដូច្នេះ Messi គឺល្អបំផុត”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ3 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!