បាល់ទាត់អន្តរជាតិ
ស្ថានភាពរបួសរបស់ Antonio Rudiger កំពុងមានសភាពធ្ងន់ធ្ងរជាងការរំពឹងទុក
ក្នុងអំឡុងពេលនៃការប្រកួតកាលពីប៉ុន្មានថ្ងៃមុន ដែលជាការប្រកួតនៅជុំទី 20 នៃក្របខណ្ឌ La Liga រវាងក្លឹបអធិរាជស Real Madrid និង Getafe ខ្សែការពារកណ្ដាល Antonio Rudiger បានរងរបួសនៅក្នុងតង់ទី 1 ដោយបានបង្ខំឲ្យគ្រូបង្វឹករបស់ក្លឹបគឺលោក Carlo Ancelotti បានប្ដូរគេចេញមុនចាប់ផ្ដើមការប្រកួតតង់ទី 2។
ជាក់ស្តែង របួសរបស់ខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះ បានប្រែទៅជាធ្ងន់ធ្ងរជាងការរំពឹងទុក ហើយបើតាមព័ត៌មានរបស់ Marca បានអះអាងថា Antonio Rudiger នៅមិនទាន់អាចចូលហ្វឹកហាត់វិញបានទេ។ យ៉ាងណា នៅប្រកួតបន្ទាប់ដែលត្រូវប៉ះនឹង Atletico Madrid លោក Carlo Ancelotti អាចនឹងសម្រេចចិត្តប្រើប្រាស់ Nacho Fernandez និង Dani Carvajal ជាខ្សែការពារកណ្តាល ជំនួសឲ្យកីឡាករដែលបានរងរបួស។
Antonio Rudiger គឺជាខ្សែការពារកណ្ដាលដ៏សំខាន់របស់ក្លឹប Real Madrid ដោយគាត់បានបង្ហាញខ្លួនក្នុងការប្រកួតក្របខណ្ឌ La Liga ចំនួន 21 ប្រកួត នៅរដូវកាលនេះ ដោយក្នុងចំណោមប្រកួតសរុប គាត់បានខកខានការប្រកួតតែម្ដងប៉ុណ្ណោះ។ គិតចាប់តាំងពីបានផ្ទេរមក Real Madrid ក្នុងឆ្នាំ 2022 មកទល់នឹងពេលនេះ Rudiger បានលេងប្រកួតសរុបរហូតដល់ 83 ប្រកួត និងបានឈ្នះពានរង្វាន់ជាច្រើនជាមួយក្លឹបផងដែរដូចជា៖ Club World Cup, UEFA Super Cup, Copa del Rey និង Spanish Super Cup ជាដើម។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa