បាល់ទាត់អន្តរជាតិ
Robert Lewandowski ប្រាប់ថា មិនមាននរណាម្នាក់សមនឹងឈ្នះ Ballon d’Or ជាងកីឡាកររូបនេះទេ
ថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Robert Lewandowski បានបង្ហាញទស្សនៈនៃការយល់ឃើញរបស់ខ្លួនពាក់ព័ន្ធនឹងកីឡាករដែលជាបេក្ខភាពនាំមុខគេ និងសាកសមជាម្ចាស់ពាន Ballon d’Or ប្រចាំឆ្នាំ 2023។ កីឡាករសញ្ជាតិប៉ូឡូញរូបនេះបានលើកឡើងថា Lionel Messi គឺជាបេក្ខភាពដែលសមនឹងឈ្នះពាន Ballon d’Or នៅឆ្នាំនេះ។
យ៉ាងណាមិញ នៅពេលត្រូវបានគេសួរថា តើកីឡាករដែលឈ្នះ Ballon d’Or ឆ្នាំ 2023 បានបង្ហាញច្បាស់ហើយ រឺនៅ? ពេលនោះ Robert Lewandowski បានប្រាប់ Mundo Deportivo ថា៖ “ប្រហែលជាមានកីឡាករម្នាក់ទៀត (Mbappe) ដែលលេងឲ្យក្លឹប PSG ដូចគ្នា។ ប៉ុន្តែការឈ្នះពាន World Cup តែមួយគត់ដែលជាអ្នកសម្រេចថា ពាននោះនឹងឈ្នះដោយអ្នកណានៅរដូវកាលនេះ។ Lionel Messi បច្ចុប្បន្នស្ថិតក្នុងបេក្ខភាពខ្ពស់បំផុត ព្រោះគាត់បានសម្រេចអ្វីៗគ្រប់យ៉ាងសម្រាប់ខ្លួនឯង…”។
គួររំលឹកផងដែរថា Lewandowski ធ្លាប់បានជូរចត់ចំពោះការខកខានមិនបានឈ្នះ Ballon d’Or ក្នុងឆ្នាំ 2021 នៅពេលដែលគាត់ឡើងជើងខ្លាំង និងឈ្នះពានជាច្រើន ប៉ុន្តែបានចាញ់សម្លេងនៃការបោះឆ្នោតជាមួយ Messi។ ទោះជាយ៉ាងណាក្ដី ឆ្នាំនេះអ្វីៗហាក់បីដូចជាខុសគ្នាស្រឡះរវាងអ្នកទាំងពីរ ព្រោះ Messi កំពុងមានភាគរយខ្ពស់ក្នុងការឈ្នះពាននេះជាលើកទី 8 ក្នុងអាជីពរបស់ខ្លួន ខណៈដែល Lewandowski ក៏បានទទួលស្គាល់ភាពអស្ចារ្យរបស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះដែរ។
ប្រភព: Tribuna
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip