បាល់ទាត់អន្តរជាតិ
Marcos Alonso អាចនឹងត្រឡប់មកកាន់ទឹកដីអេស្ប៉ាញវិញនៅរដូវកាលក្រោយ
យោងតាមរបាយការណ៍ច្បាស់ការណ៍មួយពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងធ្វើការចរចានាំយក Marcos Alonso ដែលជាខ្សែការពាររបស់ក្លឹប Chelsea ត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញ ខណៈដែល Alonso គឺជាបេក្ខភាពដែលសាកសមបំផុត សម្រាប់តំណែងខ្សែការពារឆ្វេងដែល Barcelona កំពុងត្រូវការ។
ក្លឹប Bacelona បានទាក់ទងទៅកាន់ខ្សែការពារសញ្ជាតិអេស្ប៉ាញ Marcos Alonso ដោយផ្ទាល់ (នេះបើយោងតាមការអះអាងរបស់ Postunited)។ ដោយឡែកបច្ចុប្បន្នកុងត្រារបស់ Alonso ជាមួយនឹងក្លឹបតោខៀវ Chelsea នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2023។
យ៉ាងណាមិញ Marcos Alonso នៅតែជាខ្សែការពារឆ្វេងដ៏សំខាន់បំផុតរបស់ Chelsea។ នៅរដូវកាលនេះ Alonso ចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ក្រុមទាំងមូល ដោយសាររបួសរបស់ Ben Chilwell។ លើសពីនេះទៅទៀត Christensen និង Azpilicueta ក៏ត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅរដូវកាលក្រោយនេះដែរ។
គួរដឹងផងដែរថា Marcos Alonso គឺជាអតីតយុវជនរបស់ក្លឹប Real Madrid ហើយមានឪពុកឈ្មោះ Marcos Alonso Peña ជាកីឡាករបាល់ទាត់ដែលលេងតំណែងជាខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona កាលពីជំនាន់ឆ្នាំ 1982–1987។
ប្រភព: Twitter របស់លោក Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!