បាល់ទាត់អន្តរជាតិ
Carlo Ancelotti ក្លាយជាគ្រូបង្វឹកដំបូងគេបង្អស់ ដែលធ្លាប់ឈ្នះពានលីគកំពូលទាំងប្រាំនៅតំបន់អឺរ៉ុប
ក្លឹប Real Madrid បានក្លាយជាម្ចាស់ជើងឯក La Liga កាលពីម្សិលមិញនេះ បន្ទាប់ពីជ័យជម្នះ 4-0 លើក្រុម Espanyol ខណៈដែលវាគឺជារដូវកាលដំបូងនៃការចូលមកដឹកនាំជាថ្មីម្ដងទៀតរបស់លោក Carlo Ancelotti។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក Carlo Ancelotti បានក្លាយជាអ្នកចាត់ការដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលធ្លាប់ឈ្នះពានរង្វាន់លីគកំពូលទាំងប្រាំនៅតំបន់អឺរ៉ុប។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបរាជ័យក្នុងការឈ្នះពានលីកកំពូលរបស់អេស្ប៉ាញ កាលពីមកដឹកនាំដំបូងនៅ Santiago Bernabeu ជំនាន់ឆ្នាំ 2013–2015។
បន្ទាប់ពីបរាជ័យក្នុងការឈ្នះពាន Serie A នៅប្រទេសអ៊ីតាលី ក្នុងអំឡុងឆ្នាំដែលគាត់ដឹកនាំ Reggiana, Parma និង Juventus ពេលនោះ Carlo Ancelotti បានមកដឹកនាំនៅ AC Milan ក្នុងឆ្នាំ 2004 ហើយក៏បានឈ្នះពានលីគជាមួយ AC Milan តែម្ដង។
ក្រោយមកទៀតលោក Ancelotti បានចាកចេញពី AC Milan ក្នុងឆ្នាំ 2009 ដើម្បីមកចូលរួមជាមួយ Chelsea។ ក្លឹបតោខៀវ Chelsea បានឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលដែលគាត់ដឹកនាំដំបូងឆ្នាំ 2009–2010។ ក្រោយមកទៀតក្លឹប Chelsea បានបណ្ដេញលោក Ancelotti ចេញពីតំណែង នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2011 បន្ទាប់ពីក្លឹបមិនអាចឈ្នះពានសម្បីតែមួយ ក្នុងរដូវកាលនោះ។
បន្ទាប់មក Carlo Ancelotti មិនបានធ្វើការងារអ្វីឡើយរយៈពេលប្រាំមួយខែ ហើយក៏ក្លាយជាអ្នកចាត់ការថ្មីរបស់ Paris Saint-Germain និងបានលើកពាន Ligue 1 នៅឆ្នាំបន្ទាប់ (2013) មុនពេលផ្ទេរទៅ Real Madrid។
លោក Ancelotti បាននាំ Real Madrid ឲ្យឈ្នះពាន UEFA Champions League ជាលើកទីដប់របស់ពួកគេ ប៉ុន្តែ Atletico Madrid បានដណ្ដើមយកពានលីគកំពូល La Liga ក្នុងរដូវកាលនោះ ហើយគាត់បានចាកចេញពីទឹកដីអេស្ប៉ាញក្នុងឆ្នាំ 2015។
នៅឆ្នាំ 2016 លោក Ancelotti បានទៅដឹកនាំនៅ Bayern Munich និងបានលើកពាន Bundesliga នៅឆ្នាំនោះ។
ក្រោយមកទៀតលោកបានមកដឹកនាំនៅ Napoli និង Everton។ នៅទីនោះ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍សម្រាប់គ្រូបង្វឹករូបនេះឡើយ ហើយត្រូវបានក្លឹប Real Madrid ហៅឲ្យមកកាន់ទឹកដី Bernabeu ជាថ្មីម្ដងទៀត ដើម្បីស្នងតំណែងអតីតគ្រូបង្វឹក Zinedine Zidane ហើយក៏បានឈ្នះពាន La Liga នៅរដូវកាលនេះតែម្ដង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo