បាល់ទាត់អន្តរជាតិ
ក្លឹប Rangers FC របស់ស្កុតឡេន ចាប់អារម្មណ៍ចង់បានលោក Graham Potter ទៅធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ
ក្លឹប Rangers ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការតែងតាំងលោក Graham Potter ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ស្របពេលដែលអនាគតរបស់គ្រូបង្វឹកបច្ចុប្បន្នលោក Michael Beale កំពុងស្ថិតក្នុងភាពស្រពេចស្រពិល។
យ៉ាងណាមិញ Michael Beale បានចូលមកកាន់តំណែងជាគ្រូបង្វឹកជំនួសលោក Giovanni van Bronckhorst កាលពីចុងខែវិច្ឆិកាឆ្នាំមុន។ Michael Beale បានដឹកនាំឈ្នះ 22 ប្រកួត ក្នុងចំណោម 28 ប្រកួតដំបូងរបស់គាត់នៅក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 នៅក្របខណ្ឌ Scottish Premiership តាមពីក្រោយក្រុមម្ចាស់ជើងឯក និងគូប្រជែងចាស់ Celtic។
ទោះជាយ៉ាងណាក៏ដោយ Rangers បានចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីនេះមិនសូវល្អឡើយ ដោយបានចាញ់ពីរប្រកួត ក្នុងចំណោមការប្រកួតបើកឆាក Premiership ទាំង 4 ប្រកួតរបស់ពួកគេ និងបានធ្លាក់ចេញពី UEFA Champions League ក្នុងវគ្គ Playoff ជាមួយ PSV Eindhoven ជាមួយនឹងលទ្ធផលសរុបទាំងពីរជើង 7-3 ផងដែរ។
កាលពីរដូវក្ដៅកន្លងទៅ Michael Beale បានរុះរើក្រុមលក្ខណៈទ្រង់ទ្រាយធំ ដោយបាននាំយកកីឡាករចំណូលថ្មីរហូតដល់ 9 នាក់ ក្នុងតម្លៃសរុបប្រហែល 15 លានផោន ហើយកីឡាករចាស់ៗចំនួន 14 នាក់បានចាកចេញ។ យោងតាម Football Insider បានឲ្យដឹងថា ក្លឹប Rangers មិនជឿទុកចិត្តលើកគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេលោក Michael Beale ឡើយ ហើយកំពុងដាក់គោលដៅត្រៀមនាំយកអតីតគ្រូបង្វឹករបស់តោខៀវ Chelsea លោក Graham Potter មកជំនួសតំណែងនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or