បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកក្រុមជម្រើសជាតិន័រវេសរបស់ Haaland និយាយថា Messi សាកសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ
មជ្ឈដ្ឋានបាល់ទាត់កំពុងផ្ដោតលើការជជែកវែកញែកអំពីម្ចាស់ពាន Ballon d’Or ឆ្នាំនេះ ដែលបេក្ខភាពពីរនាក់ចុងក្រោយគឺ Erling Haaland និង Lionel Messi។ យ៉ាងណាមិញ Haaland មានរដូវកាលដ៏អស្ចារ្យជាមួយ Manchester City ដោយឈ្នះពាន 3 ក្នុងមួយរដូវកាល ស្របពេលដែល Messi បានលើកពានដ៏អស្ចារ្យ FIFA World Cup 2022។
ពេញមួយរដូវកាលមុន Erling Haaland ស៊ុតបញ្ចូលទីសរុបបាន 52 គ្រាប់ និងជួយឲ្យក្លឹបឈ្នះពាន Premier League, UEFA Champions League និង FA Cup។ សមិទ្ធិផលនេះ ធ្វើឲ្យគេគិតថា Haaland ជាបេក្ខភាពនាំមុខ Lionel Messi ក្នុងការទទួលបានឱកាសឈ្នះ Ballon d’Or ឆ្នាំនេះ។
ទោះយ៉ាងណាក៏ដោយ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិន័រវេសលោក Stale Solbakken បានមើលឃើញក្នុងតថភាពផ្សេង និងទទួលស្គាល់ថា Lionel Messi គួរតែឈ្នះពាន Ballon d’Or ជាលើកទី 8 របស់ខ្លួននៅឆ្នាំនេះ។
គ្រូបង្វឹកន័រវេស Stale Solbakken ដែលដឹកនាំ Haaland នៅក្នុងក្រុមជម្រើសជាតិ ត្រូវបានគេសួរពីបេក្ខភាពឈ្នះ Ballon d’Or រវាងកូនក្រុមរបស់គាត់ និង Lionel Messi ពេលនោះគាត់បានប្រាប់ VG ថា៖ “ប្រសិនបើអ្នកសួរខ្ញុំថា អ្នកណាដែលខ្ញុំគិតថានឹងឈ្នះ ខ្ញុំនឹងនិយាយថា Messi នឹងឈ្នះវា ដែលជាការតបស្នងចំពោះការឈ្នះពាន World Cup របស់គាត់។ វាពិតជាមានឥទ្ធិពលលើរឿងនេះ”។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS