បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមកញ្ចប់ទឹកប្រាក់ 200 លានផោន ដើម្បីចរចាយក Mbappe ពី PSG
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់រហូតដល់ទៅ 200 លានផោន ដើម្បីធានាឲ្យបានច្បាស់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris Saint-Germain។ ជាយូរមកហើយ Kylian Mbappe តែងតែត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងផ្ទេរទៅ Santiago Bernabeu ប៉ុន្តែអ្វីៗគ្រាន់តែកើតឡើងដោយពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
កាលពីប៉ុន្មានខែមុន កីឡាករសញ្ជាតិបារាំងរូបនេះ បានជូនដំណឹងដល់ PSG អំពីផែនការរបស់គាត់ក្នុងការចាកចេញពីក្លឹបនៅឆ្នាំ 2025 តែក្លឹបយក្សបារាំង មិនចង់បាត់បង់ Kylian Mbappe ដែលប្រៀបដូចជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ពួកគេឡើយ។ ជាចុងក្រោយ កីឡាករវ័យ 24 ឆ្នាំរូបនេះត្រូវបានក្លឹបប្រើមធ្យោបាយផ្សេងៗ ដោយអាចឲ្យគាត់បន្តអាជីពនៅ PSG បន្តទៀត ហើយក៏កំពុងបញ្ចុះបញ្ចូលគេឲ្យបន្តកុងត្រាថ្មីផងដែរ។
យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ Real Madrid នឹងបន្តការព្យាយាមជាថ្មីម្ដងទៀតលើ Kylian Mbappe ដើម្បីផ្ទេរគាត់ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន ស្របពេលដែលថ្មីៗនេះមានការអះអាងជាច្រើនបានលើកឡើងថា Mbappe កំពុងត្រៀមខ្លួនដើម្បីយល់ព្រមលើកុងត្រាថ្មីជាមួយ PSG ដើម្បីទុកឱកាសឲ្យក្លឹបរបស់គាត់ទទួលបានប្រាក់មួយចំនួនពីការលក់គាត់ចេញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ