បាល់ទាត់ជាតិ
ភ្នំពេញក្រោនបង្ហាញជំនឿចិត្តថា នឹងយកឈ្នះក្រុមភ្ញៀវ Shan United
នៅម៉ោង 7 យប់នេះក្លឹបភ្នំពេញក្រោន នឹងបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវ Shan United ដែលជាក្លឹបបាល់ទាត់មកពីលីគកំពូលនៃប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណាមិញនេះគឺជាការប្រកួត AFC Cup វគ្គជម្រុះក្នុងពូល F ដែលភ្នំពេញក្រោនមាន 3 ពិន្ទុនៅក្នុងដៃបន្ទាប់ពីយកឈ្នះ Cebu FC កាលពីប៉ុន្មានសប្ដាហ៍មុន។
ដូចគ្នានេះដែរសម្រាប់ Shan United មិនទាន់មានពិន្ទុនៅក្នុងដៃនៅឡើយទេ បន្ទាប់ពីបរាជ័យក្រោមថ្វីជើង Macarthur FC នៅប្រកួតបើកឆាក ក្នុងលទ្ធផល 3-0។ យ៉ាងណាមិញនៅក្នុងសន្និសិទ្ធសារព័ត៌មានកាលពីម្សិលមិញនេះ គ្រូបង្វឹករបស់ភ្នំពេញក្រោន ហាក់បង្ហាញជំនឿចិត្តថា ពួកគេអាចយកឈ្នះ Shan United បាន ហើយទោះបីជាបែបនេះក៏ដោយ គ្រូបង្វឹករបស់ភ្នំពេញក្រោនគឺលោក Oleg Starynskyi ក៏បាននិយាយថា ពួកគេមិនអាចមើលស្រាលគូប្រកួតឡើយ ព្រោះ Shan United ជាក្រុមដែលមានការរៀបចំបានល្អ និងមានកីឡាករគុណភាពជាច្រើន។
Oleg Starynskyi បាននិយាយថា៖ “យើងចង់ទទួលបានលទ្ធផលវិជ្ជមានសម្រាប់ការប្រកួតដំបូងនៅក្នុងដី។ ខ្ញុំសង្ឃឹមថា នឹងបានឃើញអ្នកគាំទ្រមកគាំទ្រយើងក្នុងនាមជាក្រុមតំណាងកម្ពុជា។… ពួកគេមានកីឡាករលឿនៗ ដែលចាំបាច់យើងត្រូវការប្រយ័ត្នចំពោះពួកគេ។ ពួកគេ គឺជាក្រុមដែលគ្រប់គ្រងលីគរបស់គេ ពួកគេឈ្នះពានច្រើនណាស់។ ដូច្នេះយើងមិនអាចផ្តល់ឱកាសឲ្យពួកគេនៅក្បែរប្រអប់ទីនោះទេ ប៉ុន្តែយើងត្រូវតែបង្កើតឱកាសដើម្បីធ្វើឲ្យបានល្អជាងពួកគេ”។
ប្រភព: Phnom Penh Crown FC
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ19 hours ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ