Connect with us

បាល់ទាត់អន្តរជាតិ

Bayer Leverkusen ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​ឆ្នើម​មួយ​រូប​របស់​ក្លឹប Girona

Published

on

ក្លឹប Bayer Leverkusen ដែល​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អាឡឺម៉ង់​ជា​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ កំពុង​ចាប់​ផ្តើម​រៀបចំ​ផែនការ​របស់​ក្រុម​បន្ត​ទៀត​នៅ​រដូវក្ដៅ​ខាង​មុខ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ប្រជែង​នា​​រដូវ​កាលក្រោយ (2024/2025)។

យោងតាម​របាយការណ៍​ពី​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប Bayer Leverkusen កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​យក​កាពីតែន​ក្រុម និង​ជា​ខ្សែបម្រើ​កណ្តាល​របស់​ក្លឹប Girona គឺ​កីឡាករ Aleix Garcia។ គេ​បាន​ដឹង​ថា Bayer Leverkusen បាន​ធ្វើ​ការ​សាក​សួរ​ត្រួសៗ​ទៅ​កាន់ Girona រួច​ហើយ​ផង​ដែរ ដើម្បី​ស្វែងយល់​ពី​លក្ខខណ្ឌ​នៃ​ការ​លក់​ខ្សែបម្រើ​ឆ្នើម​រូប​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​មាន​តែ Bayer Leverkusen ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ក៏ចាប់អារម្មណ៍លើ Aleix Garcia ដូច​គ្នា។ ក្លឹប Barcelona ធ្លាប់​បាន​ព្យាយាម​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​មករា​ប៉ុន្តែ​មិន​បាន​សម្រេច។ ក្លឹប​កាតាឡាន់ នឹង​ព្យាយាម​ធ្វើ​ការ​​ចរចា​ជា​ថ្មី​​ម្ដង​ទៀត ជាមួយ​ក្លឹប Girona នៅ​រដូវក្ដៅ​នេះ។

ប្រភព: Dailysports

Trending

Exit mobile version