បាល់ទាត់អន្តរជាតិ
ក្រោយ Man City ឈ្នះយប់មិញ Pep Guardiola បានបំបែកកំណត់ត្រាមួយ របស់គ្រូតា Sir Alex Ferguson
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានឈ្នះការប្រកួតចំនួន 103 ប្រកួត នៅក្នុងក្របខ័ណ្ឌ UEFA Champions League ដោយបានវ៉ាដាច់ចំនួនសរុបរបស់លោក Sir Alex Ferguson ដែលជាអតីតគ្រូបង្វឹកឆ្នើមមួយរូបកាលពីជាង 10 ឆ្នាំមុន។
យ៉ាងណាមិញ ក្លឹបម្ចាស់ជើងឯក Manchester City រកបាន 2 គ្រាប់បន្ថែមក្នុងរយៈពេល 10 នាទីចុងក្រោយ ដែលធ្វើឲ្យពួកគេឈ្នះ 3-1 លើ RB Leipzig។ គ្រាប់បាល់បើកឆាកនៅក្នុងតង់ទីមួយស៊ុតបញ្ចូលទីដោយ Phil Foden ប៉ុន្តែនៅនាទីទី 48 ក្លឹប RB Leipzig បានតាមស្មើវិញ រហូតដល់ Julian Alvarez ប្ដូរចូលហើយក៏រកបានមួយគ្រាប់នៅនាទីទី 84 និង Julian Alvarez ដដែលក៏បានបង្កើតឱកាសដោយបញ្ជូនបាល់ទៅឲ្យ Jeremy Doku ស៊ុតបញ្ចូលទីជាគ្រាប់ចុងក្រោយ។
ក្រៅពីជ័យជំនះដែលធ្វើឲ្យ Man City ឈរនៅកំពូលតារាងនៃពូល G នោះ វាក៏ជាកំណត់ត្រាដ៏អស្ចារ្យមួយរបស់លោក Pep Guardiola ក្នុងនាមជាគ្រូបង្វឹកដែលដឹកនាំក្រុមទទួលបានជោគជ័យរហូតដល់ 103 ប្រកួតនៅក្របខណ្ឌ UEFA Champions League និងឈ្នះកំណត់ត្រារបស់គ្រូតា Sir Alex Ferguson ដែលមានចំនួន 102 ប្រកួត។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ23 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur