បាល់ទាត់អន្តរជាតិ
Jurgen Klopp ត្រៀមឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូបរបស់ Man City
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp កំពុងចាត់ទុក Leroy Sane របស់ Bayern Munich ជាគោលដៅដែលខ្លួនចង់បានបំផុត ដើម្បីនាំយកខ្សែប្រយុទ្ធស្លាបរូបនេះមកជំនួសកន្លែងរបស់ Mohamed Salah ដែលអាចចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ (បើយោងតាមរបាយការណ៍របស់ UK Mirror)។
យ៉ាងណាមិញ Mohamed Salah បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបនៅ Saudi Pro League កាលពីរដូវក្ដៅកន្លងទៅ ហើយគេបានដឹងថា បើទោះបីជាពេលនេះកីឡាករឆ្នើមសញ្ជាតិអេហ្ស៊ីប សម្រេចចិត្តបន្តអាជីពរបស់ខ្លួននៅ Anfield ក៏ដោយ ក៏ការចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះនៅតែអាចកើតឡើង។
Liverpool ដឹងថា សំណើរក្នុងការទិញយក Mohamed Salah ពីក្លឹប Al-Ittihad នឹងដាក់មកម្ដងទៀតនៅរដូវក្ដៅឆ្នាំក្រោយ ហើយពេលនោះពួកគេប្រហែលជាមិនអាចបន្តរារាំងខ្សែប្រយុទ្ធរូបនេះបានឡើយ។ ទន្ទឹមនឹងនេះដែរ លោក Jurgen Klopp ដែលជាគ្រូបង្វឹកដឹងថា Salah នឹងចាកចេញ ដូច្នេះហើយគាត់បានស្វែងរកបេក្ខភាពដ៏សាកសមបំផុតក្នុងការមកជំនួសខ្សែប្រយុទ្ធស្លាបស្ដាំរូបនេះគឺ Leroy Sane។
កន្លងមក Liverpool ធ្លាប់បានចាយប្រាក់បំបែកកំណត់ត្រាផ្ទេរមួយរហូតដល់ 85 លានផោន ដែលនោះជាការចំណាយលើ Darwin Nunez។ ចុងបញ្ចប់នៃរដូវកាលនេះ ប្រហែលជាពួកគេនឹងត្រូវចាយលុយធំជាថ្មីម្ដងទៀតទៅលើ Leroy Sane។ ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះបច្ចុប្បន្នជាតារាឆ្នើមមួយរូបរបស់ក្លឹប Bayern Munich។ ពួកគេបានផ្ទេរកីឡាកររូបនេះពី Manchester City ត្រឹមតែ 54.8 លានផោនប៉ុណ្ណោះក្នុងឆ្នាំ 2020។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!