បាល់ទាត់អន្តរជាតិ
Lamine Yamal បំបែកកំណត់ត្រាមួយនៅក្នុងការប្រកួត El Clasico ម្សិលមិញ
ខ្សែប្រយុទ្ធស្លាប Lamine Yamal បានបង្កើតប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតកាលពីថ្ងៃសៅរ៍ម្សិលមិញដែលជាការប្រកួត El Clasico។ កំណត់ត្រានោះ គឺជារឿងដ៏គួរឲ្យកត់សម្គាល់មួយ បើទោះបីជាក្រុមរបស់គាត់ FC Barcelona បានចាញ់ 2-1 ក្រោមថ្មីជើង Real Madrid ក៏ដោយ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មិនបានបង្ហាញខ្លួនជាជម្រើសដំបូងក្នុងការប្រកួត El Clasico នោះទេ ប៉ុន្តែគាត់បានប្ដូរចូលនៅនាទីទី 77 ដោយជំនួស Joao Cancelo។ ការបង្ហាញខ្លួនរបស់ Lamine Yamal បានធ្វើឲ្យគាត់បំបែកកំណត់ត្រារយៈពេល 82 ឆ្នាំរបស់អតីតកីឡាករ Vicente Martinez ដោយក្លាយជាកីឡាករក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ El Clasico។
កំណត់ត្រានេះដំបូងឡើយត្រូវបានកាន់កាប់ដោយវីរបុសបាល់ទាត់ Vicente Martinez ដោយពេលនោះគាត់បានបង្ហាញខ្លួននៅ El Clasico ក្នុងវ័យ 16 ឆ្នាំ 278 ថ្ងៃ នៃរដូវកាលឆ្នាំ 1941។ សម្រាប់ Lamine Yamal គាត់មានអាយុ 16 ឆ្នាំ 107 ថ្ងៃប៉ុណ្ណោះ ដែលមានន័យថា គាត់បានបំបែកកំណត់ត្រា និងឡើងកាន់កាប់មរតកនៃកីឡាករវ័យក្មេងបំផុតរបស់ El Clasico។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal