បាល់ទាត់អន្តរជាតិ
Pep Guardiola ថា បិសាចក្រហមមិនអាចត្រឡប់ទៅកាន់ជំនាន់ដ៏រុងរឿងរបស់ Sir Alex Ferguson វិញបានឡើយ
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយពីគូប្រជែង Manchester United មុនពេលក្រុមទាំងពីរប៉ះគ្នានៅវេលាម៉ោង 10:30 នាទីយប់នេះថា ពួកគេនឹងមិនត្រឡប់ទៅកាន់ពេលវេលាដ៏រុងរឿង ដូចកាលជំនាន់ដែលដឹកនាំដោយលោក Sir Alex Ferguson ឡើយ។
យ៉ាងណាមិញ លោក Pep Guardiola នឹងត្រូវដឹកនាំក្រុមរបស់ខ្លួនទៅកាន់ការប្រកួត Manchester Derby ថ្ងៃនេះ ដែលជាការប្រកួតក្នុងក្របខណ្ឌលីគកំពូល Premier League ក្នុងទឹកដី Old Trafford។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំ Man City ឲ្យឈ្នះពាន 3 ក្នុងមួយរដូវកាល និងពាន UCL ជាប្រវត្តិសាស្ត្រកាលពីរដូវកាលមុន ហើយកេរ្តិ៍ដំណែលដ៏អស្ចារ្យនេះ ត្រូវបានគេប្រៀបប្រដូចគាត់ទៅនឹងលោក Sir Alex Ferguson ដែលធ្លាប់បានដឹកនាំក្លឹបបិសាចក្រហមឲ្យឈ្នះពានជាច្រើនផងដែរ។
កំឡុងពេលលោក Sir Alex Ferguson នៅ Man United ពួកគេបានឈ្នះពានរង្វាន់ Premier League 13 ដង និង UEFA Champions League 2 ដង។ ដោយឡែកលោក Pep Guardiola ត្រូវបានគេសួរថា តើក្លឹបបិសាចក្រហមអាចនឹងត្រឡប់ទៅកាន់ភាពជោគជ័យដូចពីមុនវិញ រឺអត់? គាត់បានឆ្លើយថា៖ “ប្រហែលមិនអាចត្រឡប់ទៅកាន់ជំនាន់ដែលដឹកនាំដោយ Sir Alex Ferguson វិញនោះទេ ព្រោះក្នុងពេលនោះខ្ញុំគិតថា ក្រុមខ្លាំងមានតែពីរ រឺបីក្រុមប៉ុណ្ណោះ។ ឥឡូវនេះមានក្លឹបជាច្រើនទៀតដែលមានគ្រូបង្វឹកដ៏អស្ចារ្យមិនគួរឲ្យជឿ ដូច្នេះប្រហែលជាមិនអាចទេ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ13 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!