បាល់ទាត់អន្តរជាតិ
Tottenham និង Manchester United ធ្លាប់ចាប់អារម្មណ៍ Luis Diaz តាំងពីមុនពេលកីឡាកររូបនេះផ្ទេរទៅ Liverpool
គ្រូបង្វឹកលោក Antonio Conte បានលើកឡើងថា ក្លឹបមាន់ខ្នាយមាស Tottenham ធ្លាប់បានឃ្លាំមើល និងសម្លឹងរកការផ្ទេរខ្សែប្រយុទ្ធស្លាប Luis Diaz។ ហើយក្នុងអំឡុងពេលនោះ Liverpool ក៏មានចេតនាផ្ទេរកីឡាកររូបនេះដែរ។ ដោយសារមានក្លឹបធំៗផ្សេងទៀតចង់បាន Luis Diaz ដែរនោះ ទើបក្លឹបហង្សក្រហម ព្យាយាមពន្លឿនការចុះហត្ថលេខាលើ Luis Diaz។
ក្រោយការបរាជ័យ សម្រាប់ការនាំយក Luis Diaz ពីក្លឹប FC Porto ពេលនោះ Tottenham បាននាំយកកីឡាករលេងជើងឆ្វេង Kulusevski មកជំនួសវិញ។
បន្ទាប់ពីការផ្ទេរ Luis Diaz បានក្លាយជាកីឡាករដែលលេចធ្លោរភ្លាមៗនៅក្នុងក្របខ័ណ្ឌ Premier League នឹងបង្ហាញទម្រង់លេងដ៏ល្អសមតាមបំណងរបស់គ្រូបង្វឹក និងស៊ុតបញ្ចូលទីបាន 5 គ្រាប់ ក្នុងការបង្ហាញខ្លួន 21 ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់របស់ហង្សក្រហម។
ហង្សក្រហម Liverpool មិនមែនជាក្រុមតែមួយ ដែលតាមដានកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ មុនពេលគាត់ផ្លាស់ទៅ Anfield នោះទេ ដោយលោក Ralf Rangnick ក៏បានសារភាពដែរថា គាត់បានស្នើឲ្យក្លឹបចុះហត្ថលេខាលើកីឡាកររូបនេះដែរ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់បិសាចក្រហមបានរារាំង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)