បាល់ទាត់អន្តរជាតិ
Paul Pogba នឹងចាកចេញនៅរដូវក្ដៅនេះ ប៉ុន្តែមិនមែនទៅ Manchester City ឡើយ!!!
ខ្សែបម្រើ Paul Pogba នឹងបដិសេធការផ្ទេរទៅកាន់ក្លឹបមេឃខៀវ Manchester City ដោយរូបគេអាចនឹងចាកចេញពី Premier League តែម្ដង នៅពេលកុងត្រារបស់ខ្លួនជាមួយបិសាចក្រហម Manchester United ត្រូវផុតកំណត់នៅរដូវក្តៅនេះ។
ក្លឹបបិសាចក្រហម Manchester United ក៏ដូចជាអ្នកគាំទ្របានទទួលយកជាយូរមកហើយថា Pogba នឹងត្រូវចាកចេញនៅពេលផុតកុងត្រា បន្ទាប់ពីការចរចាបន្តកុងត្រាជាមួយក្លឹបត្រូវបរាជ័យ។
មានព័ត៌មានជាច្រើន ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រកន្លងទៅបានលើកឡើងថា Pogba បានផ្សារភ្ជាប់ចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការផ្លាស់ទៅកាន់ក្លឹបជាគូប្រជែងរបស់ខ្លួនគឺ Manchester City។ ប៉ុន្តែ Pogba និងគ្រួសាររបស់គាត់ហាក់ដូចជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអង់គ្លេស ដោយពួកគេកំពុងសម្រាកនៅផ្ទះខុសពីធម្មតា។
ប្រភពជិតស្និទ្ធនឹងកីឡាកររូបនេះ ក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងជាមួយ Man City គឺទំនងជាមិនអាចកើតឡើងឡើយ ព្រោះវាហាក់ដូចជាមិនគោរព និងផ្តល់ក្តីស្រឡាញ់របស់គាត់ចំពោះ Manchester United ខណៈដែលក្លឹបទាំងពីរជាគូប្រជែងនឹងគ្នាជាយូរមកហើយ។
ប្រភពពី 90min បានលើកឡើងថា Pogba មិនទាន់សម្រេចចិត្តថា តើនឹងត្រូវចាកចេញទៅកន្លែងណានោះទេ ប៉ុន្តែការសម្រេចចិត្តរបស់គាត់ អាចនឹងពាក់ព័ន្ធនឹងប្រាក់ពលកម្ម ក៏ដូចជាការយល់ស្របតាមការយល់ឃើញរបស់ក្រុមគ្រួសារគាត់ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)