បាល់ទាត់អន្តរជាតិ
Tottenham Hotspur បដិសេធមិនឲ្យខ្សែការពារ Destiny Udogie ចូលរួមជាមួយក្រុមជម្រើសជាតិអ៊ីតាលី
ភ្នាក់ងាររបស់កីឡាករ Destiny Udogie បានអះអាងថា ខ្សែការពារនេះបានស្នើរសុំឲ្យក្លឹបរបស់ខ្លួន Tottenham Hotspur អនុញ្ញាតឲ្យគាត់ចូលរួមបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិអ៊ីតាលី ប៉ុន្តែត្រូវបានបដិសេធដោយក្លឹប ដោយសារតែពួកគេបារម្ភពីហានិភ័យនៃការធ្វើឲ្យរបួសកាន់តែធ្ងន់ធ្ងរ។
ខ្សែការពារឆ្វេងវ័យ 20 ឆ្នាំរូបនេះបានរងរបួសសាច់ដុំចាប់តាំងពីគាត់ត្រូវបានប្ដូរចេញពីការប្រកួតក្នុងជ័យជម្នះ 2-0 កាលពីខែមុនទៅលើក្លឹប Fulham ហើយគាត់បានខកខានការប្រកួតបន្ទាប់ជាមួយនឹង Crystal Palace។ បន្ទាប់មក Destiny Udogie បានធ្វើតេស្តកាយសម្បទារួចរាល់ ហើយក៏អាចលេងតទល់នឹងក្លឹបតោខៀវ Chelsea កាលពីជាងមួយសប្តាហ៍មុន ប៉ុន្តែគាត់ត្រូវបានទទួលកាតក្រហម និងបណ្តេញចេញនៅនាទីទី 55។
ពេលនោះ Tottenham Hotspur បានចាញ់ដ៏ធ្ងន់ករក្រោមស្នាដៃរបស់ Chelsea ជាមួយនឹងលទ្ធផល 4-1។ ប្រកួតបន្ទាប់ Destiny Udogie ក៏ជាប់ពិន័យមិនឲ្យចូលលេង ខណៈពេលនោះមាន់ខ្នាយមាសបានចាញ់ 2-1 ជាមួយ Wolverhampton កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ចាប់តាំងពីពេលនោះមកលោក Stefano Antonelli ដែលជាភ្នាក់ងាររបស់ Destiny Udogie បានបង្ហើបឲ្យដឹងថា ខ្សែការពាររូបនេះចង់ចូលរួមជាមួយក្រុមជម្រើសជាតិសម្រាប់ការប្រកួតក្នុងខែនេះ ប៉ុន្តែ Tottenham Hotspur បានសម្រេចចិត្តថា វាជាការល្អបំផុតសម្រាប់កីឡាករវ័យក្មេងរបស់ពួកគេ បន្តស្នាក់នៅក្លឹបក្នុងអំឡុងពេលនេះ ដោយសារតែមានការព្រួយបារម្ភអំពី ការរើឡើងវិញជាមួយនឹងរបួសចាស់របស់គាត់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ21 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!