បាល់ទាត់អន្តរជាតិ
Newcastle United ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Hugo Ekitike របស់ក្លឹប PSG
ក្លឹប Newcastle United អាចនឹងសម្លឹងមើលឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Hugo Ekitike ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញនាខែមករាខាងមុខ។ យ៉ាងណាមិញ បច្ចុប្បន្ន Newcastle United កំពុងរីករាយជាមួយនឹងរដូវកាលដ៏ល្អរបស់ខ្លួនជាមួយនឹងក្រុមដែលមានទម្រង់លេងល្អ និងការប្រកួតប្រជែងពានធំៗជាច្រើនរួមទាំង UEFA Champions League ផងដែរ។
ស្របពេលជាមួយគ្នានោះ Newcastle ក៏ជួបប្រទះនឹងការលំបាកផងដែរ ដោយកីឡាករជាច្រើនរបស់ពួកគេ ត្រូវបានញាំញីដោយបញ្ហារបួស។ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Eddie Howe បានចាញ់ការប្រកួត 2 លើកចុងក្រោយទល់នឹង Borussia Dortmund និង Bournemouth កាលពីដើមខែវិច្ឆិកាកន្លងទៅ ហើយការបរាជ័យនេះ ពាក់ព័ន្ធនឹងកង្វះខាតកីឡាករដែលកំពុងសម្រាកព្យាបាលរបួស។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Football Insider បានអះអាងថា Newcastle កំពុងចាប់អារម្មណ៍ និងពិចារណាលើការចុះហត្ថលេខាផ្ទេរ Ekitike ខណៈដែល Alexander Isak កំពុងមានបញ្ហាសុខភាព ហើយ Callum Wilson ក៏មានរបួសដែលត្រូវសម្រាកពីលើទីលានរហូតដល់ដើមឆ្នាំក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!