បាល់ទាត់អន្តរជាតិ
Adrien Rabiot បដិសេធមិនផ្ទេរទៅទឹកដីអង់គ្លេស ដើម្បីចូលរួមជាមួយបិសាចក្រហម
កីឡាករ Adrien Rabiot ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបដិសេធឱកាសក្នុងការចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United លើការផ្ទេរដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកំពុងត្រៀមបន្តកុងត្រាថ្មីរបស់គាត់នៅ Juventus បន្ថែមមួយរដូវកាលទៀត។
កីឡាករវ័យ 28 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅ Old Trafford កាលពីរដូវក្តៅឆ្នាំ 2022 ប៉ុន្តែគេបានដឹងថា ការទាមទារប្រាក់ពលកម្មរបស់គាត់ច្រើនពេក បានធ្វើឲ្យ Man United ដកខ្លួនចេញពីការចង់បានខ្សែបម្រើឆ្នើមរូបនេះ។ កាលពីដើមរដូវកាល Adrien Rabiot ស្ទើរតែក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនទៅហើយ ប៉ុន្តែទីបំផុតគាត់បានសម្រេចចិត្តបន្តកុងត្រាថ្មីរយៈពេលមួយឆ្នាំទៀតជាមួយ Juventus ដើម្បីបន្តអាជីពនៅរដូវកាល 2023-2024 នេះ។
ដោយឡែកបិសាចក្រហមនៅតែមានចិត្តចង់បាន Adrien Rabiot ហើយនៅចុងបញ្ចប់នៃរដូវកាលនេះ គាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន និងមិនចាំបាច់ចំណាយប្រាក់ផ្ទេរឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ Gazzetta dello Sport បានឲ្យដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះមិនចាកចេញពីទឹកដីអ៊ីតាលីឡើយ ដោយសារតែគាត់ពេញចិត្តនឹងការលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Massimiliano Allegri ស្របពេលដែលទម្រង់លេងរបស់ក្រុមក៏កំពុងមានភាពល្អប្រសើរឡើងវិញផងដែរ។ Juventus នឹងផ្តល់កុងត្រារយៈពេលមួយឆ្នាំទៀតដល់ Rabiot ដើម្បីឲ្យគាត់នៅជាមួយពួកគេរហូតដល់រដូវក្តៅឆ្នាំ 2025 ខណៈដែលប្រាក់ពលកម្មរបស់គាត់នៅដដែល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ