បាល់ទាត់អន្តរជាតិ
Liverpool ហក់ទៅឈរនៅកំពូលតារាង Premier League ក្រោយយកឈ្នះ Crystal Palace
ក្លឹបហង្សក្រហម Liverpool បានឡើងមកឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League បន្ទាប់ពីទទួលបានជ័យជម្នះ 2-1 ទៅលើ Crystal Palace កាលពីរំលងអាធ្រាតយប់មិញនេះ។ Liverpool បានលេងតទល់នឹង Crystal Palace ដែលមានគ្នាត្រឹមតែ 10 នាក់ប៉ុណ្ណោះ បន្ទាប់ពី Jordan Ayew បានទទួលកាតក្រហមនៅនាទីទី 75។
មួយនាទីបន្ទាប់ពី Jordan Ayew រងការពិន័យកាតក្រហម Liverpool មានឱកាសស៊ុត 1 គ្រាប់តាមស្មើដែលជាគ្រាប់បាល់របស់ Mohamed Salah ហើយគ្រាប់បាល់នេះដែរ គឺជាគ្រាប់ទី 200 របស់កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះជាមួយ Liverpool។ អ្វីដែលកាន់តែពិសេសទៀតនោះ ពន្លឺនៃការទទួលបានជ័យជំនះក៏បានលេចឡើងដោយស្ទើរតែដល់ម៉ោងបញ្ចប់នៃការប្រកួតទៅហើយ Harvey Elliott បានស៊ុតថែមមួយគ្រាប់ទៀតដ៏ល្អនៅនាទីទី 90+1។
ក្រោយទទួលបានជ័យជម្នះ ពេលនេះក្រុមរបស់លោក Jurgen Klopp បានឡើងទៅឈរនៅកំពូលតារាងពីលើ Arsenal ដែលជាក្រុមលេខ 2។ ហង្សក្រហម Liverpool មាន 37 ពិន្ទុ ហើយ Arsenal មាន 36 ពិន្ទុ បន្ទាប់ពីពួកគេបានចាញ់ Aston Villa ដែលជាក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ 3 កាលពីរំលងអាធ្រាតយប់មិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល