បាល់ទាត់អន្តរជាតិ
ចាញ់ Girona 4-2 មជ្ឈដ្ឋានបាល់ទាត់ដាក់បន្ទុកទៅលើទម្រង់លេង និងការដឹកនាំរបស់ Xavi Hernandez
កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបអ្នកមានបុណ្យ Barcelona បានចាញ់នៅក្នុងដីរបស់ខ្លួនឯងដែលជាការប្រកួតក្របខណ្ឌ LaLiga ទល់នឹង Girona។ ការចាញ់នេះដែរ អ្នកគាំទ្រ និងមជ្ឃដ្ឋានបាល់ទាត់បានដាក់បន្ទុកទៅលើចំណុចនៃការអសមត្ថភាពរកកលល្បិចនៅក្នុងការប្រកួតរបស់លោក Xavi Hernandez។
យ៉ាងណាមិញ Girona ដែលបច្ចុប្បន្នកំពុងដឹកនាំដោយគ្រូបង្វឹកលោក Michel បានហក់ឡើងទៅឈរនៅកំពូលតារាងលីគបណ្ដោះអាសន្ន ខណៈដែលកាលពីរដូវកាលមុនពួកគេបានបញ្ចប់ដោយចំណាត់ថ្នាក់លេខ 10 ឯណោះ។ សម្រាប់ Barcelona ក្រោយការបរាជ័យកាលពីរំលងអាធ្រាតយប់មិញនេះ ពួកគេបានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ 4 បន្ទាប់ពី Atletico Madrid។
Barcelona ដែលជាម្ចាស់ពានលីគកាលពីរដូវកាលមុន ហាក់កំពុងត្រូវបានគេមើលឃើញថា នឹងឃ្លាតឆ្ងាយពីឱកាសឈ្នះពានលីគជាថ្មីម្ដងទៀតណាស់ ស្របពេលដែលទម្រង់លេងរបស់ Xavi Hernandez មិនមានភាពប្រែប្រួលឡើយ ដែលជាហេតុធ្វើឲ្យគូប្រកួតរបស់ខ្លួនងាយនឹងចាប់ចំណុចខ្សោយបាន។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល