Connect with us

បាល់ទាត់អន្តរជាតិ

ក្រោយ​ចាញ់ Everton 2-0 គ្រូ Chelsea ថា គាត់​ត្រូវ​ការ​ទិញ​កីឡាករ​បន្ថែម​ទៀត​នៅ​ខែ​មករា​ខាង​មុខ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​តោ​ខៀវ Chelsea លោក Mauricio Pochettino បាន​និយាយ​ថា គាត់​ត្រូវ​ការ​នាំ​យក​កីឡាករ​ចំណូល​ថ្មី​បន្ថែម​ទៀត​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​ខាង​មុខ។ យ៉ាង​ណា​មិញ Pochettino បាន​លើក​ឡើង​បែប​នេះ បន្ទាប់​​ពី​ក្រុម​របស់​ខ្លួន​បាន​​ចាញ់ Everton 2-0 កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។

ក្រោយ​ការ​បរាជ័យ​ជាមួយ Everton បាន​ធ្វើ​ឲ្យ​តោខៀវ​ធ្លាក់​ទៅ​ឈរ​​នៅ​ចំណាត់​ថ្នាក់​លេខ 12 ក្នុង​តារាង Premier League ដែល​មាន​ត្រឹមតែ 19 ពិន្ទុ​ប៉ុណ្ណោះ។ ការ​ចាញ់​នេះ​ដែរ វា​​ជា​ការ​ចាញ់​លើក​ទី 7 របស់ Chelsea ក្នុង​រដូវកាល​នេះ ហើយ​បើប្រៀប​ធៀប​នឹង​ក្រុម​កំពូល​តារាង​ហង្សក្រហម Liverpool ពួកគេ​កំពុង​តាម​ពីក្រោយ​រហូត​ដល់ 18 ពិន្ទុ។

Chelsea បាន​ចំណាយ​ប្រាក់​ជាង 1 ពាន់លាន​ផោន ក្នុង​ទីផ្សារដោះដូរ​កីឡាករ​ចំនួន 3 លើក​ចុង​ក្រោយ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ការ​ចំណាយ​ទាំង​នោះ បាន​កើត​ឡើង​មុន​ពេល​នៃ​ការ​មក​ដល់​របស់​លោក Pochettino។

ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​លោក Pochettino បាន​ប្រាប់​ទៅកាន់ MOTD ថា៖ “បាល់ទាត់គឺ​និយាយ​អំពី​ការ​ស៊ុត​បាល់​បញ្ចូលទី ហើយ​យើង​មិន​បាន​ស្ថិត​នៅ​លើ​ការ​ស៊ុត​បញ្ចូលទី​នោះទេ។ ខ្ញុំ​ពិត​ជា​ខកចិត្ត​ខ្លាំង​ណាស់។ យើង​មិន​ទទួល​បាន​នូវ​អ្វី​ដែល​យើង​សម​នឹង​ទទួល​បាន​នោះ​ទេ។ ខ្ញុំ​​គិត​​ថា​យើង​ល្អ​ជាង​ពួក​គេ ប៉ុន្តែ​យើង​មិន​បាន​ទទួល​អ្វី​ដែល​យើង​ចង់​បាន”។

Pochettino បាន​បន្ថែម​ទៀត​ថា៖ “យើង​កំពុង​ដោះស្រាយ​បញ្ហា​នេះ។ បន្ទាប់​ពី 5 ខែ រឺ​ពាក់កណ្តាល​រដូវកាល​ដំបូង យើង​ត្រូវ​ពិនិត្យ​មើល ហើយ​នោះ​យើង​បាន​មើល​ឃើញ។ ប្រសិន​បើ​យើង​មិន​មាន​ការ​លេង​នៅ​តំបន់​ប្រយុទ្ធ​បាន​គ្រប់គ្រាន់​ទេ ប្រហែល​ជា​យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ហើយ”។

ប្រភព: Dailypost NG

Trending

Exit mobile version