បាល់ទាត់អន្តរជាតិ
Deschamps៖ ពេលនេះ Mbappe សំខាន់សម្រាប់បារាំង ដូច Messi សំខាន់សម្រាប់អាហ្សង់ទីន ហើយ Ronaldo សំខាន់សម្រាប់ព័រទុយហ្គាល់ដែរ
ខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Kylian Mbappe បច្ចុប្បន្នត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយរូបនៅក្នុងពិភពបាល់ទាត់។ ភាពល្បីល្បាញកាន់តែខ្លាំងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ចាប់ផ្ដើមតាំងពីពេលគាត់ប្រកបអាជីពនៅក្លឹប Monaco ម្ល៉េះ។
Kylian Mbappe បានក្លាយជាចំណែកមួយដ៏សំខាន់ ក្នុងការរួមចំណែកឲ្យក្រុមជម្រើសជាតិរបស់គាត់ឈ្នះពាន World Cup ឆ្នាំ 2018 និងបន្ទាប់មកទៀត គាត់រកបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022។ ថ្វីត្បិតតែក្រុមជម្រើសជាតិបារាំង មានទម្រង់លេងដ៏ល្អពិតមែន ប៉ុន្តែពួកគេកាន់តែខ្លាំងថែមទៀតនៅពេលដែល Kylian Mbappe រះចែងចាំងនៅក្នុងពិភពបាល់ទាត់។
ដើម្បីពន្យល់ពីសារៈសំខាន់របស់ Mbappe គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បាននិយាយដោយប្រៀបធៀបគាត់ទៅនឹងតារាឆ្នើម Lionel Messi និង Cristiano Ronaldo ដែលកីឡាករទាំងពីររូបនេះពិតជាមានតម្លៃខ្លាំងសម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេ។
គ្រូបង្វឹកវ័យ 55 រូបនេះបានប្រាប់ទៅកាន់ Le Parisien ថា៖ “តើក្រុមជម្រើសជាតិបារាំងខ្លាំងជាងមុន ពេលមាន Kylian Mbappe មែនទេ? មែនហើយ អាហ្សង់ទីនខ្លាំងជាងមុន ពេលនៅជាមួយ Messi ហើយព័រទុយហ្គាល់ខ្លាំងពេលមាន Cristiano Ronaldo។ កីឡាករមិនធម្មតាទាំងនេះធ្វើឲ្យក្រុមរបស់ពួកគេអស្ចារ្យ”។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់