បាល់ទាត់អន្តរជាតិ
Barcelona នឹងលក់ខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ខ្លួន ក្នុងតម្លៃ 20 លានអឺរ៉ូ
កីឡាកររបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺខ្សែប្រយុទ្ធ Robert Lewandowski អាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅឆ្នាំ 2024។ យ៉ាងណាមិញ ថ្នាក់លើរបស់ក្លឹបបានត្រៀមខ្លួនរួចជាស្រេចផងដែរ ក្នុងការអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញក្នុងតម្លៃខ្លួនត្រឹមតែ 20 លានអឺរ៉ូប៉ុណ្ណោះ (នេះបើតាមរបាយការណ៍ពី Managing Barca បានចុះផ្សាយ)។
រដូវកាលនេះ Robert Lewandowski បានបង្ហាញខ្លួន 21 ប្រកួត ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 5 ដង។ កុងត្រាបច្ចុប្បន្នរបស់គាត់ ជាមួយ Barcelona មានសុពលភាពរហូតដល់ចុងខែមិថុនា ឆ្នាំ 2026។
ទោះជាយ៉ាងណា Barcelona បានសម្លឹងមើលឃើញថា ខ្សែប្រយុទ្ធវ័យ 35 ឆ្នាំរូបនេះ មិនអាចស្ថិតក្នុងគម្រោងនៃការប្រើប្រាស់របស់ក្លឹបបានវែងឆ្ងាយបន្តទៀតឡើយ ស្របពេលដែលគាត់ក៏មានវ័យកាន់តែច្រើនទៅហើយដែរ។ ទន្ទឹមនឹងនេះ របាយការណ៍ចុងក្រោយមួយពី Todofichajes បានរាយការណ៍ដែរថា Robert Lewandowski អាចនឹងបន្តអាជីពរបស់ខ្លួននៅប្រទេសអារ៉ាប៊ីសាអូឌីត, សហរដ្ឋអាមេរិក រឺត្រឡប់ទៅអាឡឺម៉ង់វិញ ខណៈដែល Borussia Dortmund បានបង្ហាញចំណាប់អារម្មណ៍ចង់បានអតីតខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!