បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍លើខ្សែបម្រើកណ្ដាលសញ្ជាតិប្រេស៊ីល Douglas Luiz
នាយកផ្នែកកីឡារបស់ក្លឹប FC Barcelona លោក Deco បានចុចឈ្មោះខ្សែបម្រើការពារ Douglas Luiz ជាកីឡាករដែលពួកគេចង់បាន នាពេលវេលាណាមួយខាងមុខ។ ការសម្រេចច្បាស់លាស់ពី Barcelona មិនទាន់កើតឡើងនោះទេ ប៉ុន្តែរបាយការណ៍ជាច្រើនបាននិយាយថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ គឺជាគោលដៅទី 1 របស់ពួកគេ។
កាលពីដើមរដូវកាលនេះ ក្លឹបយក្សកាតាឡាន់បានទិញ Oriol Romeu ដើម្បីមកដោះស្រាយនៅតំបន់បម្រើកណ្ដាល ស្របពេលដែល Sergio Busquets បានចាកចេញទៅលេងនៅទឹកដីនៃសហរដ្ឋអាមេរិក។ យ៉ាងណា Barcelona បានមើលឃើញថា Oriol Romeu មិនអាចបំពេញចំណុចខ្វះខាតរបស់ក្រុមបានឡើយ ហើយពួកគេចង់បានកីឡាករម្នាក់ដែលមានបទពិសោធន៍ និងទេពកោសល្យប្រហាក់ប្រហែលនឹង Sergio Busquets។
ដោយឡែក បច្ចុប្បន្ន Douglas Luiz ដែលមានវ័យ 25 ឆ្នាំ កំពុងរីករាយជាមួយនឹងរដូវកាលដ៏អស្ចារ្យរបស់ខ្លួនជាមួយ Aston Villa។ សម្រាប់ Barcelona ពួកគេគិតថា នឹងអាចទិញខ្សែបម្រើឆ្នើមរូបនេះ ក្នុងតម្លៃប្រហែល 60 លានអឺរ៉ូ ប៉ុន្តែមានការលើកឡើងមួយចំនួនទៀតថា Aston Villa អាចនឹងតម្លើងថ្លៃខ្លួនគាត់រហូតដល់ 100 លានអឺរ៉ូឯណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or