បាល់ទាត់អន្តរជាតិ
Joao Cancelo ប្រាប់ឈ្មោះខ្សែប្រយុទ្ធមួយរូបដែលគាត់ពិបាកតាមបិទបំផុត
កីឡាករសញ្ជាតិព័រទុយហ្គាល់ Joao Cancelo បច្ចុប្បន្នត្រូវបានគេចាត់ទុកជាខ្សែការពារស្ដាំមួយរូបដ៏ល្អបំផុតក្នុងពិភពបាល់ទាត់។ ទន្ទឹមនឹងនេះដែរ Joao Cancelo ក៏ជាកីឡាករដែលគ្រប់គ្នាមើលឃើញថា មានសំណាងអាចលេងជាមួយក្រុមធំៗជាច្រើននៅលីគកំពូលក្នុងតំបន់អឺរ៉ុប (Man City, Bayern Munich, Juventus និង Barcelona)។
យ៉ាងណាមិញ ថ្មីៗនេះ Joao Cancelo បានលាតត្រដាងរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់អ្នកគាំទ្របាល់ទាត់ ដោយពាក់ព័ន្ធនឹងកីឡាករដែលជាគូប្រជែងដ៏គ្រោះថ្នាក់បំផុតរបស់គាត់នៅលើទីលានប្រកួត។ ខ្សែការពារជំនាញជើងស្ដាំរូបនេះបានបញ្ជាក់ថា Neymar Jr គឺជាកីឡាករដែលគាត់ពិបាកតាមបិទបំផុត។
អ្នកសម្ភាសន៍បាននិយាយទៅកាន់ Joao Cancelo ថា៖ “ពិតជាគួរឲ្យភ្ញាក់ផ្អើល ព្រោះអ្នកធ្លាប់បានលេងតទល់ជាមួយ Mbappe ដែរ ហើយអ្នកបាននិយាយថា Neymar ពិបាកជាងតាមបិទជាង”។
ភា្លមៗនោះ Cancelo បានពន្យល់បន្ថែមថា៖ “ខ្ញុំបានជួប Neymar ក្នុងរដូវកាលដ៏ល្អបំផុតរបស់គាត់។ Neymar ពេលលេងនៅ PSG ក៏អស្ចារ្យ ប៉ុន្តែខ្ញុំបានជួប Neymar ពេលគាត់នៅជាកីឡាកររបស់ Barcelona។ ខ្សែប្រយុទ្ធជួរមុខទាំង 3 របស់ពួកគេមាន Neymar, Messi, Suarez… សូមប្រយ័ត្ន! អូ!… ព្រះជាម្ចាស់ នោះជាពេលវេលាដ៏ពិបាកបំផុតរបស់ខ្ញុំ”។
ប្រភព: Tribuna
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!